Lexus 570 ​២០១៦ ​នៅ​វៀតណាម​ឡើង​ថ្លៃ​ខ្លាំង ​​​ក្រោយ​​​ពន្ធ​ថ្មី​អនុវត្ត​​

ក្រោយពីអត្រាពន្ធថ្មីចាប់ផ្ដើមអនុវត្តកាលពីថ្ងៃទី ១ កក្កដា នៅក្នុងប្រទេសវៀតណាម តម្លៃរថយន្តនៅប្រទេសវៀតណាមមានការកើនឡើងយ៉ាងគំហុក ជាក់ស្ដែងដូចជាម៉ូដែល Lexus LX 570 ឆ្នាំ ២០១៦ ជាដើម។

Lexus 570 ​២០១៦ ​នៅ​វៀតណាម​ឡើង​ថ្លៃ​ខ្លាំង ​​​ក្រោយ​​​ពន្ធ​ថ្មី​អនុវត្ត​​

តាមវិបសាយក្នុងស្រុកមួយបានបង្ហាញថារថយន្ត LX 570 ឆ្នាំ ២០១៦ ដែលអត្រាពន្ធចាស់មានតម្លៃត្រឹម ៥ ៧២០ លានដុង (ប្រហែល ២៥៦ ៤០០ ដុល្លារ) បានឡើងថ្លៃដល់ ៨ ០២០ ពាន់លានដុង ( ប្រហែល ៣៥៩ ៦០០ ដុល្លារ)។ ការកើនឡើងតម្លៃដ៏ថ្លៃនេះក៏ព្រោះតែ LX 570 ជាប្រភេទរថយន្តមានកម្លាំងខ្លាំងម៉ាស៊ីនមានទំហំដល់ ៥,៧ លីត្រ ដែលអត្រាពន្ធថ្មីតម្រូវឲ្យបង់ពន្ធ ១៣០% លើការនាំចូល។

Lexus 570 ​២០១៦ ​នៅ​វៀតណាម​ឡើង​ថ្លៃ​ខ្លាំង ​​​ក្រោយ​​​ពន្ធ​ថ្មី​អនុវត្ត​​LS 460L ឆ្នាំ ២០១៦

រថយន្ត Lexus មួយម៉ូដែលទៀតដែលប្រែប្រួលតម្លៃខ្លាំងនោះគឺ LS 460L ដោយឡើងពីតម្លៃចាស់ ៥ ៩៦៨ លានដុង (ប្រហែល ២៦៧ ៦០០ ដុល្លារ) មកដល់ ៧ ៦៨០ លានដុង (ប្រហែល ៣៤៤ ៣០០ ដុល្លារ)។

ខាងក្រោមជាតារាងបង្ហាញតម្លៃពីមុន និង ឥឡូវ របស់រថយន្ត Lexus ទាំង ៩ ម៉ូដែលនៅវៀតណាម៖

ម៉ូដែល

តម្លៃពីមុន

តម្លៃបច្ចុប្បន្ន

ES 250

$ 102 235

$ 102 235

ES 350

$ 124 655

$ 146 178

GS 350

$ 171 064

$ 200 434

LS 460L

$ 267 600

$ 344 300

NX 200t

$ 115 552

$ 115 552

RX 200t

$ 137 210

$ 137 210

RX 350 AWD

$ 149 631

$ 175 324

GX 460

$ 181 153

$ 233 168

LX 570

$ 256 400

$ 359 600

ប្រភព៖ sabay

  • Lexus 570 ​២០១៦ ​នៅ​វៀតណាម​ឡើង​ថ្លៃ​ខ្លាំង ​​​ក្រោយ​​​ពន្ធ​ថ្មី​អនុវត្ត​​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ជីវិតនិងសង្គម
Tags: