​គ្រូ​​U-16 ​កម្ពុជា​​​​ថា ​​ឡាវ​ទាត់​ចូល​​ ១​គ្រាប់​​យប់​មិញ ​ជា​កំហុស​របស់​​​លោក​

​​លោក Inoue Kazunori ​គ្រូ​បង្វឹក​ក្រុមបាល់ទាត់​​​​ជម្រើស​ជាតិកម្ពុជា​ក្រោម​អាយុ ១៦​ឆ្នាំ​​​ បាន​លើក​​ឡើង​​ក្នុង​សន្និសីទ​កាសែត​ថា កម្ពុជា​ឲ្យ​ឡាវ​ទាត់​ចូល​ទី​​​មួយ​គ្រាប់​ជា​កំហុស​របស់​លោក​​​​កាល​ពី​យប់មិញ​ ក្នុង​ជំនួប​បើក​ឆាក​​​ពាន​​រង្វាន់ AFF U16 Championship 2016 ​​ក្នុង​ពូល B  ដែល​ U16 កម្ពុជា​ឈ្នះ ឡាវ ៣-១​ ​នៅ​ពហុ​កីឡដ្ឋានជាតិ​។​

 

​គ្រូ​​U-16 ​កម្ពុជា​​​​ថា ​​ឡាវ​ទាត់​ចូល​​ ១​គ្រាប់​​យប់​មិញ ​ជា​កំហុស​របស់​​​លោក​

 ​​លោក INOUE KAZUNORI

 

​គ្រូ​បង្វឹក ​ដែល​​ឡើង​កាន់​តំណែង​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​​​​​បាន​​ឲ្យ​ដឹង​ថា ​​ការ​បាត់​បង់​គ្រាប់​បាល់​មួយ​គ្រាប់​ ដែល​​​ក្រុម​ភ្ញៀវ​​​រក​បាន​​ជា​កំហុស​របស់​លោក។ ​លោក​គិត​ថា ដៃ​គូ​ឡាវ​កាល​ពី​យប់​មិញ​ គ្មាន​សមត្ថភាព​​ទាត់​ចូល​ទី​កម្ពុជា​ឡើយ ដូច្នេះ​ហើយ​​ទើប​លោក​​នៅ​តែ​បង្កើន​ការ​វាយ​សម្រុក​​ដែល​បង្ក​ឲ្យ​មាន​ចំណុច​ខ្វះខាត​នៅ​តំបន់​ការពារ រហូត​ដៃគូ​មាន​ឱកាស​រក​បាន​មួយ​គ្រាប់វិញ​។

 

​លោក​បាន​បន្ថែម​ថា នៅ​ពេល​កម្ពុជា​មាន​ឱកាស​ត្រូវ​តែ​វាយ​លុក ​ប៉ុន្តែ​នៅ​ពេល​បាត់​បាល់​ត្រូវ​តែ​ចុះ​ការពារ​​នេះ​ជា​របៀប​​លេង​កាល​ពី​យប់​មិញ។ ​លោក​បាន​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​ផង​ដែរ​​​​​​សម្រាប់​ការ​បាត់​បង់​​មួយ​គ្រាប់​នេះ។

 

​​សម្រាប់​ការ​ប្រកួត​ពាន​​រង្វាន់ AFF U16 Championship 2016​​​ ​នៅ​ពូល​ B ​​​​ជា​មួយ​គ្នា​នេះ​ដែរ​មួយ​គូ​ទៀត​គឺ​ U16 ទីម័រខាងកើត​បាន​​លត់​ U16 ក្រុម​ប្រ៊ុយណេ ៣-០​។៕

 

​គ្រូ​​U-16 ​កម្ពុជា​​​​ថា ​​ឡាវ​ទាត់​ចូល​​ ១​គ្រាប់​​យប់​មិញ ​ជា​កំហុស​របស់​​​លោក​U16 កម្ពុជា

 

តារាង​ពិន្ទុ​ពូល​ B

.រ​

ក្រុម​

ចំនួន​ប្រកួត​

គ្រាប់​​​ចំណេញ​​

ពិន្ទុ​

១​

U16​ ​ទីម័រខាងកើត​

១​

៣​

៣​

២​

U16​ កម្ពុជា​

១​

២​

៣​

៣​

U16​ ថៃ​

០​

០​

០​

៤​

U16 ឡាវ​

១​

-​២​

០​

៥​

U16 ប្រ៊ុយណេ​

១​

-​៣​

០​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​