ល្ងាច​នេះ វៀតណាម ​សងសឹក​អូស្ត្រាលី ​បាន​អត់​មើល​ទៅ?

ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៦​ឆ្នាំ​របស់​វៀតណាម ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៦​ឆ្នាំ​របស់​អូស្ត្រាលី ​នៅ​កីឡដ្ឋាន​ស្ដាត​ចាស់ នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នេះ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ AFF U16 Championship 2016 ​ក្នុង​ពូល​ A។

 

 ល្ងាច​នេះ វៀតណាម ​សងសឹក​អូស្ត្រាលី ​បាន​អត់​មើល​ទៅ?U16 វៀតណាម ឆ្នាំមុន

 

ក្រុម​វៀតណាម ​ប៉ះ​ជាមួយ​អូស្ត្រាលី​៤​ដង​មក​ហើយ មិន​ដែល​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ ដោយ​៤​ដង​មក​នោះ សុទ្ធ​តែ​បរាជ័យ​ទាំង​អស់ ​ហើយ​ស៊ុត​ចូល​អូស្ត្រាលី​បាន​តែ​មួយ​គ្រាប់​គត់។ ខណៈ​ដែល​ឆ្នាំ​នេះ​វិញ ពួកគេ​នៅ​ក្នុង​ពូល​ជាមួយ​គ្នា ហើយ​ក៏​ត្រូវ​ប៉ះ​គ្នា​ម្ដង​ទៀត​នៅ​រសៀល​ម៉ោង​៣:៣០​នាទី​នេះ។ ចាំ​មើល​ថា​តើ​ក្រុម​វៀតណាម អាច​ស្វែង​រក​ជ័យជម្នះ​លើក​ដំបូង​បាន​ដែរ​ឬ​អត់?

 

 ល្ងាច​នេះ វៀតណាម ​សងសឹក​អូស្ត្រាលី ​បាន​អត់​មើល​ទៅ?U16 អូស្ដ្រាលី ឆ្នាំមុន

 

​នៅ​ល្ងាច​នេះ​ដែរ ក្រៅ​ពី​មួយ​គូ​ខាង​លើ​ទៅ ក៏​មាន​ការ​ប្រកួត​២​គូ​ទៀត​ដែរ​គឺ​ក្រុម​ហ្វីលីពីន​ប៉ះ​ម៉ាឡេស៊ី ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​វេលា​ម៉ោង​៣:៣០​នាទី ​និង​សិង្ហបុរី​ប៉ះ​មីយ៉ាន់ម៉ា ​នៅ​ម៉ោង​៦:៣០​នាទី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដែរ។

 

តារាង​កម្មវិធី​ប្រកួត​ថ្ងៃ​នេះ

 

ពូលA

ក្រុម​

ប៉ះ​

ក្រុម​

ម៉ោង​

កន្លែង

ហ្វីលីពីន

Vs

ម៉ាឡេស៊ី

:៣០​នាទី​

ពហុ​កីឡដ្ឋាន​ជាតិ

វៀតណាម​

Vs

អូស្ដ្រាលី​

:៣០​នាទី​

ស្ដាត​ចាស់​

សិង្ហបុរី​

Vs

មីយ៉ាន់ម៉ា

:៣០​នាទី​

ពហុ​កីឡដ្ឋាន​ជាតិ​

 

អត្ថបទ៖ មុន្នី រម្យ