Galaxy Note 7 ​នៅ​អឺរ៉ុប​នឹង​មាន​តម្លៃ​ចាប់​ពី​ ៩៣៨​ ដុល្លារ

យោង​តាម​ប្រភព​ពី​វិបសាយ​ SamMobile បាន​បង្ហើប​ឲ្យ​ដឹង​អំពី​ព័ត៌មាន​សំខាន់​​ទាក់​ទង​នឹង​តម្លៃ​របស់​ Samsung Galaxy Note 7 ដែល​នឹង​បង្ហាញ​វត្តមាន​នៅ​​ដើម​ខែ​សីហា​ខាង​មុខ។

 

Galaxy Note 7 ​នៅ​អឺរ៉ុប​នឹង​មាន​តម្លៃ​ចាប់​ពី​ ៩៣៨​ ដុល្លារ

 

​​ប្រភព​បាន​លើក​ឡើង​ថា​ Galaxy Note 7 ​​លក់​នៅ​ទីផ្សារ​​ក្នុង​តំបន់​អឺរ៉ុប​អាច​នឹង​មាន​តម្លៃ​ចាប់​ពី​ ៨៤៩ អឺរ៉ូ (៩៣៨​ ដុល្លារ) ដែល​ថ្លៃ​ជាង​តម្លៃ​ Galaxy S7 Edge ជាង​ ៥០​ អឺរ៉ូ (៥៥ ដុល្លារ)។ តម្លៃ​​ដ៏​ខ្ពស់​នេះ​ក៏​ព្រោះ​តែ Note 7 មាន​លក្ខណៈ​សម្បត្តិ​ពិសេសៗ​ជា​ច្រើន​ បើ​តាម​ព័ត៌មាន​ផ្សព្វផ្សាយ​កន្លង​មក​មាន​ដូច​ជា​ RAM ទំហំ​ ៦ GB, ថាមពល​ថ្ម​ ៤០០០ mAh និង​ មុខងារ​ស្កេន​ប្រស្រី​ភ្នែក​ជា​ដើម។

 

បញ្ជាក់​ជា​ថ្មី​ថា​ Note 7 រំពឹង​ថា​បង្ហាញ​វត្តមាន​ផ្លូវ​ការ​នា​ថ្ងៃ​ទី​ ២​ សីហា​ ដោយ​អាច​នឹង​​មាន​​ពណ៌​បី​ជម្រើស​ ខ្មៅ, ទឹក​ប្រាក់​ និង​ ពណ៌​ទឹក​សមុទ្រ៕

 

ចុច​អាន៖ ​កំពូល​ស្មាតហ្វូន​ Android​ ​តៀម​​ប្រជែង​ ​iPhone 7

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ SamMobile​​​​​​