ព្រឹកនេះ រៀបចំពិធីដុតកម្ទេច​​គ្រឿងញៀន​​ចោល​

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា ២០១៦ នេះ អាជ្ញាធរ​​ខេត្តបាត់​ដំបង មាន​​រៀបចំ​​ពិធី​ដុត​​កម្ទេច​​គ្រឿង​ញៀនចោល​ ក្រោម​ប្រធាន​បទ «​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ជីវិត និង​សហគមន៍​យើង​​គ្មាន​គ្រឿងញៀន​» ដែល​ប្រារព្ធ​ធ្វើ​ក្នុង​បរិវេណ​វិទ្យាល័យ​នេ​​ត​​
យ៉ង់ ។

ពិធី​នេះ ស្ថិត​ក្រោម​អធិបតីភាព​​លោក​កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ព្រមទាំង​មានការ​អញ្ជើញ​ចូល​រួម​​ពី​លោក​អភិបាលខេត្ត​, ព្រះ​​រាជ​អាជ្ញា, មន្ត្រីពាក់ព័ន្ធ, សិស្សានុសិស្ស និង​​ប្រជាពលរដ្ឋ​សរុប​ជិត​២​ពាន់​នាក់​ផង​ដែរ ។

គ្រឿង​ញៀន​ដែល​ប្រមូល​យកមក​​​ដុត​​កម្ទេចនេះ​ ក្នុង​នោះប្រភេទ​យ៉ា​ម៉ា​ទឹកកក (ICE) ទម្ងន់​១៥៣៩,១៧​ក្រាម និង​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (WY)​ ចំនួន៥,២៨៧​គ្រាប់ ដែល​​កម្លាំង​បាន​​បង្ក្រាប​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន​២៣​​ឯណោះ ។