Car DVR ឧបករណ៍​ចាប់​គ្រប់​សកម្មភាព​គ្រោះ​ថ្នាក់​ ពេល​បើកបរ

ពេល​អ្នក​កំពុង​បើកបរ​លើ​ដង​ផ្លូវ អាច​នឹង​មាន​គ្រោះ​ថ្នាក់​ឬ​ហេតុការណ៍​អ្វី​មួយ​កើតឡើង​ចំពោះ​មុខ រហូត​អាច​កើត​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​អ្នក​បើកបរ​ដទៃ​ក៏​ថា​បាន។ ដើម្បី​ជា​ភស្តុតាង​ក្នុង​កាលៈទេសៈ​បែប​នេះ អ្នក​ប្រហែល​ជា​ត្រូវ​ការ Car DVR ដែល​ជា​ឧបករណ៍​ចាប់​គ្រប់​សកម្មភាព​គ្រោះ​ថ្នាក់​លើ​ដង​ផ្លូវ។

 

Car DVR ឧបករណ៍​ចាប់​គ្រប់​សកម្មភាព​គ្រោះ​ថ្នាក់​ ពេល​បើកបរ

 

Car DVR ខ្លះ​មាន​កាមេរ៉ា​ពីរ ​មុខ​និង​ក្រោយ សម្រាប់​ថត​ផ្នែក​ខាង​មុខ​និង​ខាង​ក្នុង​ឡាន ឯ​ខ្លះ​ទៀត​មាន​តែ​កាមេរ៉ា​ក្រោយ​មួយ​ប៉ុណ្ណោះ។ ឧបករណ៍ ប្រើ​ភ្ជាប់​ទៅ​នឹង​កញ្ចក់​ខាង​មុខ​រថយន្ត​ដើម្បី​ថត​សកម្មភាព​ខាង​មុខ​រថយន្ត។
Car DVR ឧបករណ៍​ចាប់​គ្រប់​សកម្មភាព​គ្រោះ​ថ្នាក់​ ពេល​បើកបរ

 

លក្ខណៈ​ពិសេស Car DVR Blackbox DVR៖ 

@កាមេរ៉ា​ពីរ​មុខ​និង​ក្រោយ ទំហំ 0.3MP ដូចគ្នា
@មាន​ប្រព័ន្ធ GPS Logger និង G-Sensor ចាប់​ចលនា​បើកបរ​របស់​រថយន្ត​ដូចជា ការ​ចាប់​ហ្វ្រាំង​បង្ខំ និង​ល្បឿន​ជា​ដើម
@អេក្រង់ LCD ទំហំ ២,៧ អ៊ីញ
@បំពាក់​ថ្ម
@បំពាក់ Microphone + Speaker
@មាន​រន្ធ​ដោត Micro SD Card ទំហំ 32GB។

 

Car DVR ឧបករណ៍​ចាប់​គ្រប់​សកម្មភាព​គ្រោះ​ថ្នាក់​ ពេល​បើកបរ
លក្ខណៈ​ពិសេស Car DVR MB5៖ 
@កាមេរ៉ា​​ក្រោយ ដោយ​មាន Resolution កម្រិត 1080Full HD 1920×1080 pixels
@មាន​ប្រព័ន្ធ GPS Logger និង G-Sensor ចាប់​ចលនា​បើកបរ​របស់​រថយន្ត​ដូចជា ការ​ចាប់​ហ្វ្រាំង​បង្ខំ និង​ល្បឿន​ជា​ដើម
@អេក្រង់ LCD ទំហំ ២,៧ អ៊ីញ
@បំពាក់​ថ្ម
@Digital Zoom ៤ដង
@បំពាក់ Microphone + Speaker

@មាន​រន្ធ​ដោត Micro SD Card ទំហំ 64GB។

 

ឧបករណ៍ Car DVR ទាំង​នេះ​អាច​រក​ទិញ​បាន​នៅ​តាម​បណ្តាហាង​លក់​គ្រឿង​អេឡិចត្រូនិក​មួយ​ចំនួន​នៅ​ភ្នំពេញ៕

 

អត្ថបទ៖ ប៉ែត ផាន់និត