ហេតុ​អ្វី​ ​​លើ​ទូរសព្ទ​ ​លេខ​បញ្ច្រាស​ពី​​ម៉ាស៊ីន​គិត​លេខ​?​

ប្រិយមិត្ត​ ​ប្រហែល​មិន​សូវ​ចាប់​អារម្មណ៍​ ​ទេ​ថា​ ​លេខ​សម្រាប់​ហៅ​ចេញ​ ​ចូល​ទូរសព្ទ​ ​មាន​ទម្រង់​បញ្ច្រាស​គ្នា​ ​ពី​លេខ​ដែល​ប្រើ​លើ​ម៉ាស៊ីន​គិត​លេខ​។​

 

ហេតុ​អ្វី​ ​​លើ​ទូរសព្ទ​ ​លេខ​បញ្ច្រាស​ពី​​ម៉ាស៊ីន​គិត​លេខ​?​

 

ដោយ​ទម្រង់​លេខ​លើ​ម៉ាស៊ីន​គិត​លេខ​ ​ត្រូវ​កំណត់​ ​លេខ​ ​០​ ​នៅ​ខាង​ក្រោម​ ​និង​លេខ​ស្វីត​ ​១​ ​២​ ​៣​ ​៤​ ​៥​ ​៦​ ​៧​ ​៨​ ​៩​ ​ពី​ក្រោម​ឡើង​លើ​។​ ​ការ​កំណត់​ដូច​នេះ​ ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ ​បញ្ចូល​លេខ​បាន​រហ័ស​ ​និង​មាន​ភាគ​រយ​ច្រឡំ​តិច​។​

 

សម្រាប់​លេខ​លើ​ទូរសព្ទ​ ​គឺ​មាន​លេខ​ ​០​ ​នៅ​ក្រោម​ដែរ​ ​តែ​ខុស​ត្រង់​ ​លេខ​ស្វីត​ ​១​ ​២​ ​៣​ ​៤​ ​៥​ ​៦​ ​៧​ ​៨​ ​៩​ ​ពី​លើ​ចុះ​ក្រោម​។​ ​

 

ការ​កំណត់​នេះ​ ​ជា​ការ​រៀប​ចំ​ដោយ​ក្រុមហ៊ុន​ ​ Bell Telephone​ ​ដោយ​គេ​បាន​វិភាគ​ទៅ​លើ​មនុស្ស​ជា​ច្រើន​ ​ហើយ​បាន​រក​ឃើញ​ថា​ ​ការ​ប្រើ​ទម្រង់​ដូច​ម៉ាស៊ីន​គិត​លេខ​ ​អ្នក​ប្រើប្រាស់​មាន​ភាព​ងាយ​ស្រួល​នៅ​ពេល​មាន​គ្រាប់​ចុច​ធំៗ​ ​តែ​នៅ​ពេល​មាន​គ្រាប់​ចុច​តូច​ ​ដូច​ទូរសព្ទ​ទម្រង់​បញ្ច្រាស​ ​គឺ​ងាយ​ស្រួល​ជាង​៕​

 

អាន​បន្ត​ ​៖​ Car DVR ឧបករណ៍​ចាប់​គ្រប់​សកម្មភាព​គ្រោះ​ថ្នាក់​ ពេល​បើកបរ

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​storypick