ខឹង​មាន​ជំងឺ​ប្រចាំ​កាយ បុរស​ម្នាក់​គិត​ខ្លី​ដាច់​ចិត្ត​ចង.ក ស្លាប់​គួរ​ឲ្យ​សង្វេគ​

ខឹង​មាន​ជំងឺ​ប្រចាំ​កាយ បុរស​ម្នាក់​គិត​ខ្លី​ដាច់​ចិត្ត​ចង.ក ស្លាប់​គួរ​ឲ្យ​សង្វេគ​



បន្ទាយមានជ័យ ៖ បុរស​គិត​ខ្លី​ម្នាក់ ​ខឹង​ចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ​ និង​សរសៃ​ប្រាសាទ​ប្រកាច់​ពេល​ផឹក​ស្រា​ម្តងៗ ​បាន​ដាច់ចិត្ត​ចង.ក សម្លាប់​ខ្លួន​នៅ​យ៉​ក្រោយ​ផ្ទះ​នឹង​ក្រមា ​ស្ថិតក្នុង​ភូមិ​រកា ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​ កាលពី​ព្រឹក​ថ្ងៃទី​១១​ ខែកក្កដា ​ឆ្នាំ​២០១៦​។

​ប្រភពពីមន្ត្រី​អាវុធហត្ថ​មូលដ្ឋាន​បានឲ្យដឹងថា ​ជនរងគ្រោះ​មានឈ្មោះ វង់ ដុះ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិរកា ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។

​ប្រភពដដែលបាន​បញ្ជាក់ទៀតថា​ បើ​តាម​ការ​អះអាង​របស់​ក្រុម​គ្រួសារជនរងគ្រោះ​បានឲ្យដឹង​ថា ​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ ​និង​សរសៃប្រសាទ នៅពេល​ផឹកស្រា​ម្តងៗ​ប្រកាច់​ ព្យាបាល​ពុំ​ជា​ ជាច្រើន​ឆ្នាំ​មកហើយ។ ​មុនពេល​កើតហេតុ​នោះ​ ក្រុមគ្រួសារ​ជាប់រវល់​ចេញទៅ​ធ្វើការ​អស់ ​​ជនរងគ្រោះ​នៅផ្ទះតែម្នាក់ឯង​ប៉ុណ្ណោះ ពេល​ក្រុមគ្រួសារ​ត្រឡប់​ពី​ធ្វើការ​វិញ​ ក៏​ប្រទះឃើញ​ជនរងគ្រោះ​ស្លាប់​ដោយ​ចង.ក នឹង​ក្រមា​នៅ​​យ៉​ក្រោយ​ផ្ទះ​ស្លាប់​មិនដឹង​ពី​ថ្មើរ​ណា​។ ក្រុម​គ្រួសារ​បាន​ដាក់​សព​ចុះ​ រួច​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​សាកសព។

សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ​បុរស​នេះ​ពិត​ជា​ស្លាប់​ដោយ​ចង.ក ពិត​ប្រាកដ​មែន ព្រោះ​សំអាង​ថា ​គ្មាន​ស្លាកស្នាម​នៅ​នឹង​ខ្លួន​ទេ ​ហើយ​ក្រោយពី​ពិនិត្យ​រួច ​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​