ភ្ជង់​ប្លន់យក​ម៉ូតូ ​ហើយបាញ់​គំរាម​មួយ​គ្រាប់​ រួច​ជិះ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព

ភ្ជង់​ប្លន់យក​ម៉ូតូ ​ហើយបាញ់​គំរាម​មួយ​គ្រាប់​ រួច​ជិះ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព



ភ្នំពេញ​ ៖​ បុរស​ពីរ​នាក់ ​ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​មកពី​មើល​ក្មួយ​ឈឺ​នៅ​មន្ទីរពេទ្យ​វិញ ​មកដល់​កន្លែង​ស្ងាត់​ ក៏​ត្រូវ​​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​ មាន​បក្ខពួក​៣​នាក់​ជិះ​ម៉ូតូ​មក​ស្ទាក់​ឲ្យ​ឈប់ ​ហើយ​​វាយ​នឹង​ស្នាប់​កាំភ្លើងខ្លី ​រួច​បាញ់​គំរាម​មួយ​គ្រាប់​ទៀត​ដណ្ដើម​ប្លន់​យក​ម៉ូតូ ​ជិះ​ចេញទៅ​បាត់​ដោយ​សុវត្ថិភាព​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ។

ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១១ ខែ​កក្កដា​ ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​បេតុង​ច្រក​ចូល​វត្ត​អង្គតាមិញ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។

ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ធឹ​ម អូត​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​ជាង​សំណង់​ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ស្រុកកំណើត​ នៅ​ស្រុក​បា​រ៉ា​យ​ ខេត្ត​កំពង់ធំ​ និង​ម្នាក់ទៀត​ត្រូវជា​បងប្អូន​ជីដូន​មួយ​ឈ្មោះ​ខី ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ស្នាក់នៅ​ជាមួយគ្នា។ រីឯ​ម៉ូតូ​ដែល​ក្រុម​ចោរប្លន់​បាន​នោះ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​២០១៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយរៀង 1H-2542។

ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូបគេ ​និង​មិត្តភ័ក្ដិ​ម្នាក់​ទៀត​ជិះ​ម៉ូតូឌុប​គ្នា ​ត្រឡប់​មកពី​មើល​ក្មួយ​ឈឺ​នៅ​ពេទ្យ​គន្ធបុប្ផា ​ខណៈ​ពេល​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ​តាម​ផ្លូវ​បេតុង​ ផ្លូវ​ចូល​វត្ត​អង្គ​តា​មិញ ​​មក​ដល់​​ចំណុច​កើតហេតុ​ជា​កន្លែង​ស្ងាត់​ ក៏​លេច​មុខ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ​ម៉ាក​សង់​សេ​១២៥​មួយ​គ្រឿង ​ពណ៌​ខ្មៅ និង​ម៉ាកហុងដា​​ស្កូពី​ព​ណ៌​ស មួយ​គ្រឿង​ទៀត​ ​​មក​ស្ទាក់​ពីមុខ​ម៉ូតូ​ខ្លួន។ ពេល​នោះ ​បក្ខពួក​ជនសង្ស័យ​ពីរ​នាក់​បាន​ចុះ​ពីលើ​ម៉ូតូ​មក​វាយ​រូបគេ​ នឹង​ស្នាប់​កាំភ្លើង​បណ្តាល​ឲ្យ​រង​របួស​៣​កន្លែង​ត្រង់​ក ​ស្មា​​ និង​ខ្នង រួច​ឲ្យ​ចុះ​ពីលើ​ម៉ូតូ​ ព្រមទាំង​បាញ់​គំរាម​មួយ​គ្រាប់​ថែមទៀត​ទើប​យក​ម៉ូតូ​របស់​គេ​ជិះ​ចេញទៅ​បាត់​ដោយ​សុវត្ថិភាព។

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ទូរស័ព្ទ​ទៅ​សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច។ ភ្លាមៗ​នោះ​សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ចេញ​អន្តរាគមន៍​ក្បែរ​កន្លែង​កើតហេតុ​ និង​គ្រប់​គោលដៅ​សំខាន់ៗ តែ​មិន​ឃើញ​មាន​ជនសង្ស័យឡើយ​ ក៏​នាំ​ជនរងគ្រោះ​ទៅ​បង្ហាញ​កន្លែង​កើតហេតុ និង​បាន​នាំ​ជនរងគ្រោះ​ទៅ​គ្លីនិក​ដើម្បី​ព្យាបាល​របួស​ ទើប​នាំទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោមចៅ ដើម្បី​កំណត់​មុខសញ្ញា​ក្រែង​ស្រាវជ្រាវ​រក​ឃើញ​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕

ភ្ជង់​ប្លន់យក​ម៉ូតូ ​ហើយបាញ់​គំរាម​មួយ​គ្រាប់​ រួច​ជិះ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព

ភ្ជង់​ប្លន់យក​ម៉ូតូ ​ហើយបាញ់​គំរាម​មួយ​គ្រាប់​ រួច​ជិះ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព

ភ្ជង់​ប្លន់យក​ម៉ូតូ ​ហើយបាញ់​គំរាម​មួយ​គ្រាប់​ រួច​ជិះ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព