រថយន្ត​បុកម៉ូតូ​លាន់​ដូច​រន្ទះ ​ស្លាប់​​ជាង​អគ្គិសនី​ម្នាក់ គួរ​ឲ្យ​រន្ធត់

រថយន្ត​បុកម៉ូតូ​លាន់​ដូច​រន្ទះ ​ស្លាប់​​ជាង​អគ្គិសនី​ម្នាក់ គួរ​ឲ្យ​រន្ធត់



ស្វាយរៀង ​៖​ មាន​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់មួយ​កើតឡើង ​រវាង​រថយន្ត​ Lexus  បុកជាមួយម៉ូតូ​វ៉េវ​ បណ្ដាលឲ្យបុរសម្នាក់ ដែលគេស្គាល់ថាជាជាងអគ្គិសនី ស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៏នេះកើតឡើងនៅ​តាមបណ្ដោយផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​ភូមិ​តាប៉ ឃុំ​តាសួស ស្រុក​ស្វាយជ្រំ នៅ​វេលាម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះដែលស្ថាប់នៅនឹងកន្លែង ឈ្មោះ ​ជិន​ សុខ​គង់ ជាជាង​អគ្គិសនី​បម្រើ​ការ​ងារ​នៅ​ក្រុង​បាវិត មាន​ស្រុកកំណើត​នៅ​ភូមិ​ឃ្លាំងប្រាក់​ ឃុំ​ផ្អេ​រ​ ស្រុក/​ខេត្ត​កំពង់ឆ្នាំង​។ ក្រោយពី​បុក​លាន់​ដូច​រន្ទះ​ភ្លាមៗ ជនរងគ្រោះ​ក៏​ខ្ទាត​ចេញពី​ម៉ូតូ ​បែក​ទ្រូង ​បាក់ជើង​ខ្ទិច​ ចំណែក​ម៉ូតូ​វិញ​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ សល់​តែ​គ្រោង​ឆ្អឹង​ប៉ុណ្ណោះ ​រីឯ​អ្នក​បើកបរ​រថយន្ត​ដាក់​មេ​ប្រូច​បាត់​ស្រមោល​តែម្ដង​។

សមត្ថកិច្ច​បានបន្តថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​អាច​បណ្តាល​មកពី​បើក​បរ​ស្រប​ទិស​គ្នា​ ពី​លិច​ទៅ​កើត ​ដោយ​មិន​ប្រកាន់​ស្តាំ និង​បើកបរ​ក្នុង​ល្បឿន​លឿន ​ខណៈ​យប់​ស្ងាត់​ខ្វះ​ការ​ប្រុងប្រយ័ត្ន​។

​បច្ចុប្បន្ន​ សព​ជនរងគ្រោះ​តម្កល់ទុក​នៅ​វត្ត​ស្វាយជ្រំ រង់ចាំ​គ្រួសារ​មក​​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​

រថយន្ត​បុកម៉ូតូ​លាន់​ដូច​រន្ទះ ​ស្លាប់​​ជាង​អគ្គិសនី​ម្នាក់ គួរ​ឲ្យ​រន្ធត់