សមាគម​អតីត​យុទ្ធជន​ខេត្ត​កំពង់ឆ្នាំង ​នាំ​យក​ប្រាក់​មរណៈ​សង្គ្រោះ​ផ្តល់​ជូន​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ដែល​​ទទួល​មរណភាព​

សមាគម​អតីត​យុទ្ធជន​ខេត្ត​កំពង់ឆ្នាំង ​នាំ​យក​ប្រាក់​មរណៈ​សង្គ្រោះ​ផ្តល់​ជូន​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ដែល​​ទទួល​មរណភាព​

កំពង់ឆ្នាំង ៖ លោក ថោង ចំរើន អនុប្រធាន​អចិន្ត្រៃយ៍ សមាគម​អតីត​យុទ្ធជន​ខេត្ត និង​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា​ខេត្ត​កំពង់ឆ្នាំង តំណាង​ឯកឧត្ដម ធន ធឿន ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​ខេត្ត​កំពង់ឆ្នាំង អម​ដំណើរ​ដោយ​លោក​វរសេនីយ៍ទោ គឹម ថេ​ន មេបញ្ជាការ​រង តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង រួម​នឹង​ក្រុមការងារ​ ស​.​អ​.​ក​ ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦ បាន​អញ្ជើញ​ចូលរួម​ក្នុង​វិធី​បុណ្យ​សព និង​យក​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​របស់​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ចំនួន​៤,០០០,០០០​រៀល (​បួន​លាន​រៀល​)​ទៅ​ផ្តល់​ជូន​លោកស្រី ឈុន សន ត្រូវជា​គ្រួសារ​សព ឈ្មោះ ជុំ ថេ​ន សមាជិក​អតីត​យុទ្ធជន​កម្ពុជា ប្រភេទ​ពិការ ដែល​បាន​ទទួល​មរណភាព នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ដោយ​រោគាពាធ នៅ​គេហដ្ឋាន ​នៃ​សព ក្នុង​ភូមិ​យោត ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។​

ដោយឡែក ​ក្នុង​ពិធី​នេះ​ដែរ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក ម៉េង ហាក់ អភិបាលស្រុក ទឹក​ផុស​, លោក​អធិការ​នគរបាល​ស្រុក​, លោក​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​, លោក​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក ,​លោក​អនុប្រធាន ស​.​អ​.​ក​ ស្រុក​, លោក​មេឃុំ ,​លោក​មេភូមិ អស់លោក ជា​សមាជិក​អតីត​យុទ្ធជន​កម្ពុជា​ស្រុក​ទឹកផុស ព្រមទាំង​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ជាច្រើន​អ្នក​ផង​ដែរ។

លោក ថោង ចំរើន បាន​ថ្លែង​ឲ្យ​ដឹង​ថា ដោយមាន​ការ​យក​ចិត្ត​ទុកដាក់​របស់​ប្រមុខ​រាជរដ្ឋា​ភិបាល ពិសេស​សម្ដេច ហ៊ុន សែន ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ដែល​កន្លងមក​សម្ដេច តែងតែ​គិតគូរ​អំពី​ការ​លំបាក និង​សុខទុក្ខ​របស់​បងប្អូន​អតីត​យុទ្ធជន និង​ក្រុម​គ្រួសារ​ជានិច្ច​គ្រប់​មូល​ដ្ឋាន ដោយ​សម្ដេច​បាន​ផ្ដាំផ្ញើ​ថា​ ពេល​បងប្អូន​អតីត​យុទ្ធជន និង​ក្រុម​គ្រួសារ​មាន​ទុក្ខ​លំបាក​ក្នុង​មូលដ្ឋាន សមាគម​អតីត​យុទ្ធជន​នៅ​ទីនោះ ត្រូវតែ​ចុះ​ជួយ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា ​មិន​ត្រូវ​បោះបង់ចោល​ពួកគាត់​ឡើយ។

ព្រោះតែ​ហេតុ​នេះ​ហើយ ​ទើប​ថ្ងៃនេះ ពេល​ដឹង​ថា ​លោក ជុំ ថេ​ន ទទួលមរណៈភាព ក្រុម​ការងារ​សមាគម​ ក៏បាន​នាំ​យក​ប្រាក់​មរណៈ​សង្គ្រោះ​ចំនួន​៤​លាន​រៀល តាម​គោល​របប​មក​ផ្តល់​ជូន​ក្រុម​គ្រួសារ​សព​ដល់​លំនៅដ្ឋាន ដើម្បី​ចាត់ចែង​ធ្វើ​បុណ្យទាន​ឲ្យ​បាន​សមរម្យ​ និង​ទាន់​ពេលវេលា​។​

លោក ថោង ចំរើន ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​មូលដ្ឋាន និង​សាខា​សមាគម​អតីត​យុទ្ធជន​គ្រប់​ស្រុក​ទាំង​៨​ក្នុង​ខេត្ត​ផង​ដែរ ត្រូវ​តាមដាន​គ្រប់​ក្រុម​គ្រួសារ​អតីត​យុទ្ធជន ដែល​មាន​ការ​លំបាក និង​មាន​ខ្វះខាត​ជីវភាព នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ហើយ​ត្រូវ​រាយការណ៍​ឲ្យ​បាន​ទាន់​ពេល​វេលា​មក​សមាគម​អតីត​យុទ្ធជន​ខេត្ត ដើម្បី​ក្រុមការងារ​សមាគម​អតីត​យុទ្ធជន​ខេត្ត ជួយ​ដោះស្រាយ​រាល់​ការ​លំបាក​ខ្វះខាត​របស់​បងប្អូន​អតីត​យុទ្ធជន​ឲ្យ​បាន​ទាន់​ពេលវេលា​៕