លោក កែម ឡី ​អ្នក​វិភាគ​នយោ​​​​បាយ​​ដ៏​លេចធ្លោ​​ត្រូវ​​ខ្មាន់​កាំភ្លើង​​​​​​បាញ់​សម្លាប់​ក្នុង​រាជធានី​ភ្នំពេញ​

លោក កែម ឡី ដែលប្រហែលជាអ្នកវិភាគនយោបាយដ៏លេចធ្លោបំផុតនៅក្នុងប្រទេសកម្ពុជា និងជាអ្នករិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាញឹកញាប់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកម្សិលមិញនៅស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈមួយកន្លែងដែលលោកតែងតែទៅពិសាកាហ្វេ និងជួបជុំជាមួយមិត្តភក្ដិស្ទើរតែរាល់ព្រឹក។ អង្គុយតែម្នាក់ឯងក្នុងស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង (ស្តុបបូកគោ)អ្នកវិភាគវ័យ៤៦ឆ្នាំរូបនេះត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ដោយមួយគ្រាប់បាញ់ចំពីក្រោយត្រចៀកខាងឆ្វេង និងមួយគ្រាប់បាញ់ចំក្រោមដៃខាងឆ្វេង  នេះបើយោងតាមការលើកឡើងរបស់លោក នង សុវណ្ណារ័ត្ន វេជ្ជបណ្ឌិតប្រចាំនៅសាលាដំបូងរាជធានីភ្នំពេញ។   លោកមានប្រសាសន៍នៅម៉ោងប្រមាណ៣រសៀល បន្ទាប់ពីធ្វើកោសល្យវិច័យសាកសពនៅខាងក្នុងស្តាម៉ាតអស់រយៈពេលជាច្រើនម៉ោងថា “គាត់ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំក្បាលពីក្រោយត្រចៀក និងមួយគ្រាប់ទៀតចំបោះដៃផុតធ្លាយមកទ្រូងខាងស្ដាំ”។ យោងតាមមន្ត្រីមានសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងក្រោយម៉ោង៨និង៣០នាទីព្រឹក។ បុគ្គលិកផ្នែកចាក់សាំងនិយាយថា ពួកគេគិតថា ស្នូរគ្រាប់កាំភ្លើងដែលបានផ្ដាច់ជីវិតលោក កែម ឡី គឺជាស្នូរទុស្សេខ្សែភ្លើង ដោយបុគ្គលិកម្នាក់ថែមទាំងបានរត់ទៅចុចកុងតាក់ប្រកាសអាសន្នដើម្បីបិទចរន្តអគ្គិសនីទៀតផង។ បុគ្គលិកផ្នែកចាក់សាំងម្នាក់ឈ្មោះ សំ ប្រសិទ្ធ អាយុ២៥ឆ្នាំ និយាយថា “ខ្ញុំបានឮស្នូរ ‘ផាំង!ផាំង!’ ហើយខ្ញុំគិតថា ផ្ទុះម៉ាស៊ីនកាហ្វេ ព្រោះព្រឹកនេះម៉ាស៊ីនកាហ្វេខូច។ បុគ្គលិកបានរត់ចេញមកក្រៅ ហើយស្រែកថា ‘គេបាញ់លោក កែម ឡី’។ គេទើបតែលើកកាហ្វេជូនគាត់រួច មិនទាន់ទាំងបានពិសាផង”។ និស្សិតវ័យ២៥ឆ្នាំម្នាក់ឈ្មោះ ឡេង ឧត្តម ដែលជាភ្ញៀវប្រចាំនៅស្តាម៉ាតខាងលើនេះនិយាយថា លោក កែម ឡី តែងតែទៅពិសាកាហ្វេនៅទីនោះស្ទើរតែរាល់ព្រឹកដើម្បីជួបជុំមិត្តភក្ដិពិភាក្សាគ្នារឿងនយោបាយ ហើយជាញឹកញាប់លោកត្រឡប់ទៅវិញនៅពេលរសៀល។ និស្សិតរូបនេះនិយាយទៀតថា “ពេលខ្លះគាត់ពិសាកាហ្វេម្នាក់ឯង […]

The post លោក កែម ឡី ​អ្នក​វិភាគ​នយោ​​​​បាយ​​ដ៏​លេចធ្លោ​​ត្រូវ​​ខ្មាន់​កាំភ្លើង​​​​​​បាញ់​សម្លាប់​ក្នុង​រាជធានី​ភ្នំពេញ​ appeared first on The Cambodia Daily.