ស្រីអ៊ីត គ្រោង​ធ្វើ​វីឡានៅ​ស្រុក​កំណើត បច្ចុប្បន្ន​កំពុង​ធ្វើ​របង​មុន

តារា​កំប្លែង នាង​អ៊ីត ធ្លាប់​បាន​ប្រកាស​ថា ​គ្រោង​នឹង​ធ្វើ​ផ្ទះ​វិឡា​មួយ​នៅ​ឯ​ស្រុក​កំណើត​​ឆាប់ៗ​នេះ រូបភាព​ដែល​ទស្សនិកជន​​​គ្រាន់​តែ​​ជា​​របង​​ផ្ទះ​នាង​​ប៉ុណ្ណោះ។ របង​​ផ្ទះ​ប៉ុណ្ណឹង​ទៅ​ហើយ ចុះ​ទម្រាំ​ផ្ទះ​វិញ?

 

ស្រីអ៊ីត គ្រោង​ធ្វើ​វីឡានៅ​ស្រុក​កំណើត បច្ចុប្បន្ន​កំពុង​ធ្វើ​របង​មុន
 

បច្ចុប្បន្ន​ប្អូន​ស្រី​នាយ​ក្រូច​រូប​នេះ ប្រាប់​ថា កំពុងតែ​ឲ្យ​​ជាង​ធ្វើ​របង​​ព័ទ្ធជុំវិញ និង​ចាក់​ដី បំពេញ ប៉ុន្តែ​ការ​ចំណាយ​កិច្ចការ​ទាំង​អស់​នេះ មិន​ទាន់​ដឹង​ថា​អស់​ប៉ុន្មាន​នៅ​ឡើយ​ទេ ដោយ​ការ​ធ្វើ​របង​នេះ​បាន​ប្រហែល​ជាង​៨០%​ហើយ ។
 

ស្រី​អ៊ីត បាន​បញ្ជាក់​ថា ផ្ទះ​ដែល​នាង​គ្រោង​ធ្វើ​នេះ​ជា​ប្រភេទ​ផ្ទះ​វិឡា​តូច​ល្មម ដោយ​គ្រោង​ធ្វើ​ក្នុង​តម្លៃ​ប្រហែល​៤ទៅ៥ម៉ឺន​ដុល្លារ ។”ខ្ញុំ​ធ្វើ​វិឡា​តូច​ល្មម ​មាន​៣ទៅ៤បន្ទប់ សម្រាប់​រស់នៅ​ជា​មួយ​ ម្ដាយ​ខ្ញុំ នឹង​កូន​ខ្ញុំ អត់​ធ្វើ​ធំ​ទេ ពេល​ចាស់​ទៅ​ ក៏​ខ្ញុំ​អត់​នៅ​ភ្នំពេញ​ដែរ គឺ​ខ្ញុំ​មក​នៅ​ស្រុក​វិញ​ហើយ មាន​មុខរបរ​អី​តិចតួច​ទៅ” ស្រីអ៊ីត ថ្លែង។
 

ស្រីអ៊ីត គ្រោង​ធ្វើ​វីឡានៅ​ស្រុក​កំណើត បច្ចុប្បន្ន​កំពុង​ធ្វើ​របង​មុន
 

តាម​ការ​លើក​ឡើង​របស់ ស្រីអ៊ីត ផ្ទះ​របស់​នាង​ អាច​នឹង​ចាប់​ផ្ដើម​​សាងសង់​ឡើង បន្ទាប់​ពី​នាង​ត្រឡប់ ពី​ការ​សម្ដែង​នៅ​សហរដ្ឋអាមេរិក​វិញ។ តារា​កំប្លែង​មាន​កំណើត​មក​ពី​ខេត្ត កំពង់​ស្ពឺ​រូប​នេះ គ្រោង​ចេញ​ទៅ​ចម្រៀង​ ក៏​ដូច​ជា​សម្ដែង​នៅ​សហរដ្ឋ​​អាមេរិក ចំនួន២ខែ ដោយ​ចេញ​ទៅ​ក្នុង​អំឡុង​​ដើម​ខែ ​វិច្ឆិកា ឆ្នាំ ២០១៦ ខាង​មុខ​នេះ៕

 

 

អត្ថបទ៖ ខុត សីហា