នីតា វរវង្ស ជួប​ទុក្ខ​ធំ ខណៈ​កំពុង​ថត​រឿងនៅ​ខេត្ត​កោះកុង

តារា​សម្ដែង នីតា វរវង្ស មាន​ទុក្ខ​ធំ​ដោយ​សារ​ជីដូន​របស់​នាង​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ម្សិលមិញ ខណៈ​ចៅ​ស្រី​រូប​នេះ​កំពុង​ថត​រឿង​នៅ​ឯណោះ​ខេត្ត​កោះកុង។

 

នីតា វរវង្ស ជួប​ទុក្ខ​ធំ ខណៈ​កំពុង​ថត​រឿងនៅ​ខេត្ត​កោះកុង

 

ឆ្លើយ​តប​មក​កាន់ Sabay ព្រឹក​នេះ តារា​សម្ដែង​ខាង​លើ​បាន​ឱ្យ​ដឹង​ថា នាង​បាន​មក​ដល់​ភ្នំពេញ​ហើយ​កាល​ពី​យប់​មិញ។ ” ខ្ញុំ​ទើប​មក​ពី​ថត​នៅ​កោះកុង ហើយ​នឹក​ស្មាន​មិន​ដល់​ថា បាន​ទទួល​មាន​ដំណឹង​មិន​ល្អ​អ៊ីចឹង​សោះ ហឹម! សូម​ឱ្យ​ម៉ាក់​យាយ​ទៅ​កាន់​សុគតិ​ភព​ចុះ”។ នាង​ថ្លែង​យ៉ាង​ដូច្នេះ។

 

តួ​ស្រី​ក្នុង​រឿង “ផ្កា​៤​ទង” ខាង​លើ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា ដោយ​សារ​តែ​ប្រញាប់​មក​ជួប​ជីដូន​របស់​ខ្លួន​ដែល​ទទួល​អនិច្ចកម្ម​ពេក ទើប​មិន​បាន​ស្លៀក​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បែបបទ​បុណ្យ​សព​នោះ​ទេ។ដោយ​គ្រាន់​តែ​មក​ដល់​ភ្នំពេញ​ភ្លាម នាង​ធ្វើ​ដំណើរ​ឆ្ពោះ​មក​កន្លែង​តម្កល់​សព​នា​វត្ត​សន្សំ​កុសល​ភ្លាមៗ​តែ​ម្ដង ដោយ​មិន​ខ្វល់​អ្វី​ទាំង​អស់៕

 

នីតា វរវង្ស ជួប​ទុក្ខ​ធំ ខណៈ​កំពុង​ថត​រឿងនៅ​ខេត្ត​កោះកុង

អត្ថបទ៖ សំ ជំនាញ