Amazon នឹង​សង់​ព្រៃ​សិប្បនិម្មិត​ ​ឲ្យ​បុគ្គលិក​លំហែ​​ខួរ​ក្បាល

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Amazon បាន​បង្ហាញ​ឲ្យ​ដឹង​ពី​គម្រោង​ការ​សង់​ព្រៃ​សិប្បនិម្មិត​ដ៏​អស្ចារ្យ​មួយ​​សម្រាប់​ឲ្យ​បុគ្គលិក​លំហែ​ខួរ​ក្បាល​ នៅ​ម៉ោង​សម្រាក។

 

Amazon នឹង​សង់​ព្រៃ​សិប្បនិម្មិត​ ​ឲ្យ​បុគ្គលិក​លំហែ​​ខួរ​ក្បាល

 

​ព្រៃ​សិប្បនិម្មិត​​នេះ​ជា​ផ្នែក​មួយ​ទីស្នាក់ការ​ថ្មី​របស់​ Amazon ​ដែល​​​​ចំណាយ​ទុន​សាង​សង់​អស់​​ ៤​ ពាន់​លាន​ដុល្លារ​ ដោយ​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ Seattle រដ្ឋ​វ៉ាស៊ីនតោន។ នៅ​ពេល​បញ្ចប់​ការ​សាង​សង់​នៅ​​ដើម​ឆ្នាំ​ ២០១៨​ ព្រៃ​សិប្បនិម្មិត​នេះ​នឹង​មាន​ផ្ទុក​ដោយ​​រុក្ខជាតិ​ចំនួន​ ៣០០០ ប្រភេទ​ផ្សេង​ៗ​គ្នា ដែល​បច្ចុប្បន្ន​រុក្ខជាតិ​ទាំង​នោះ​កំពុង​​ដាំ​នៅ​​ក្នុង​ផ្ទះ​បៃតង​មួយ​ ក្រៅ​ក្រុង​ Seattle។

 

Amazon នឹង​សង់​ព្រៃ​សិប្បនិម្មិត​ ​ឲ្យ​បុគ្គលិក​លំហែ​​ខួរ​ក្បាល

 

តាម​ការ​សិក្សា​របស់​សកលវិទ្យាល័យ​ Exeter កាល​ពី​ឆ្នាំ​ ២០១៣​ បាន​រក​ឃើញ​ថា​កន្លែង​ធ្វើ​ការ​ដែល​មាន​ទៅ​ដោយ​រុក្ខជាតិ​បៃតងៗ​ជួយ​បង្កើន​​ សុខុមាលភាព​ ៤៧%, គំនិត​ច្នៃប្រឌិត​ ៤៥% និង​ផលិតភាព​ការងារ​ចំនួន​ ៣៨%៕​​​​​​​​​

 

Amazon នឹង​សង់​ព្រៃ​សិប្បនិម្មិត​ ​ឲ្យ​បុគ្គលិក​លំហែ​​ខួរ​ក្បាល

 

Amazon នឹង​សង់​ព្រៃ​សិប្បនិម្មិត​ ​ឲ្យ​បុគ្គលិក​លំហែ​​ខួរ​ក្បាល

 

ចុច​អាន៖ គណនី​ ​Amazon​ ​ចំនួន​ ​៨០​ ​០០០​ ​ត្រូវ​គេ​ ​Hack

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ HuffingtonPost​​​​​​