ខណៈ​នេះ សព​លោក កែម ឡី កំពុង​រំកិល​ដាក់​ក្នុង​មឈូស​កញ្ចក់

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០ និង​២៨​នាទី​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា ២០១៦​នេះ ក្រុម​គ្រួសារ​សាច់ញាតិ​លោក​បណ្ឌិត កែម ឡី ប្រជាពលរដ្ឋ​អ្នកគាំទ្រ​អ្នកវិភាគ​សង្គម និង​នយោបាយ ព្រមទាំង​ព្រះសង្ឃ​បាន​រៀបចំ​ពិធី​តាម​បែប​ព្រះ​ពុ​ទ្ឋ​សាសនា​ដោយ​រំកិលសព​លោក កែម ឡី ដាក់​ក្នុង​មឈូស​កញ្ចក់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ព្រឹក​នេះ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​អ្នក​គោរព​ស្រឡាញ់​លោក​បណ្ឌិត កែម ឡី បាន​ទៅ​ចូលរួម​បុណ្យ និង​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​សព​លោក កែម ឡី ដែល​បាន​និង​កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​ក្នុង​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ ៕