​រោង​​​ភាពយន្ត​​លេ​ជេនប្រារព្ធ​​​ខួប​៥​ឆ្នាំ​​

រាជធានីភ្នំពេញ ៖ រោង​ភាពយន្ត​លេ​​ជេន​ បាន​រៀបចំ​ពិធី​ខួប​៥​ឆ្នាំ​ ​កាលពី​ថ្ងៃ​ទី​៧​ កក្កដា ២០១៦ ​កន្លង​ទៅ ក្រោយ​ពី​ដាក់​ដំណើរ​ការ​​នៅ​លើ​ទីផ្សារ ​​ក្នុង​វិស័យ​បញ្ចាំង​កុនខ្មែរ និងបរទេស រហូតមក ។

​បើ​ទោះ ជា​រោង​ភាពយន្ត​នេះ​ ធ្វើការ​នាំ​ចូល​រឿង​ហូ​លី​វូ​ត​ល្បី​ៗ ​នៅ​លើ​ពិភពលោក​ ​ក៏​​ម្ចាស់​អាជីវកម្ម​នេះ ​នៅ​តែ​ផ្តល់​តម្លៃ​ដល់​​ការ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​ខ្មែរ​ នៅ​លើ​រោងកុន​របស់​ខ្លួន ឱ្យ​​តែ​ផលិតករ​ខ្មែរ​ផលិត​​បាន​ប្រកបដោយ​គុណភាព ​។

កញ្ញា​​មាន សូ​នី​តា​ ដែល​ជា​អ្នកតំណាង​ឱ្យ​​រោងកុន​លេ​ជេន ​ក្នុង​កិច្ច​កុងត្រា​​បាន​ថ្លែង​ក្នុង​ឱកាស​ប្រារ​ព្ធ​​ពិធី​ខួប​៥​ឆ្នាំ​​នៃ​រោងកុន​លេ​ជេន​ថា ​ខួប​៥​ឆ្នាំ​នៃ​រោង​ភាពយន្ត​លេ​ជេន​ មាន​ភាព​ខុស​គ្នា​កន្លង​មក ​។ ​រាល់​មិត្ត​ៗ​យុវវ័យ​​ ដែល​មក​ក្នុង​ថ្ងៃ​ខួប​នេះ ​អាច​បញ្ចូល​ទឹកប្រាក់​ថែម​១០០%​ ភ្លាម​ៗ ​បញ្ចូល​៥​ដុល្លារ ​បាន​៥​ដុល្លារ​ ។​

ក្នុង​កម្មវិធី​នេះ​ គឺ​យុវវ័យ​អាច​មានឱកាស​ជួប​​នាង​ដោយ​ផ្ទាល់​ និង​មាន​រង្វាន់​ជា​ច្រើន ​ចែក​ជួន​មាន​សួរ​សំណួរ ​និង​ចាប់​រង្វាន់​ទៅ​ប្រទេស​សិង្ហ​បុរី​៥​រង្វាន់​ ។​ តំណាង​រោងកុន​លេ​ជេន​រូប​នេះ​​បាន​ថ្លែង​ថា​ ភាគច្រើន​លេ​ជេន​ផ្តោត​ទាំង​រឿង​បរ​ទេស​ និង​រឿង​ខ្មែរ​ និង​តែងតែ​ផ្តល់​ឱកាស​ដល់​រឿង​ខ្មែរ​នេះ​ នាង​សប្បាយចិត្ត​ក្នុង​នាម​តារា​ខ្មែរ ​។

​ជា​ការ​ពិត​ណាស់​ នៅ​ពេល​មាន​រោង​ភាពយន្ត​វិស័យ​កុន​ យើងក៏​បាន​ដំណើរការ​ទៅ​មុខ​ដែរ ​ប្រសិនបើ​ម្នាក់​ៗ​ផលិត​កុន​ ហើយ​អត់​រោងកុន​ ក៏​​មិនដឹង​យក​ទៅ​លក់​នៅ​ទីណា​ដែរ​ ។ ​ដូច្នេះ​ រោង​លេ​ជេន​ មិនមែន​តែ​ធ្វើ​តែ​ផ្នែក​កុន​នោះ​ទេ​ មាន​ទាំង​ផ្នែក​មនុស្សធម៌​កីឡា​ជាដើម​ ។

នា​ឱកាស​នោះ​ រោង​ភាពយន្ត Legend បាន​រក​ឃើញ​អ្នកមាន​សំណាង​ចំនួន​៥​រង្វាន់ (​ផ្ដល់​សំណាង​៥​រង្វាន់ ក្នុង​១​ង្វា​ន់​សម្រាប់​មនុស្ស​២​នាក់​) ដែល​ត្រូវធ្វើ​ដំណើរ​កម្សាន្ត​រយៈពេល​៣​ថ្ងៃ នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ក្នុង​ឱកាស​គម្រប់​ខួប​៥​ឆ្នាំ​របស់​ខ្លួន ដែល​បាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៦​នេះ នៅ​រោង​ភាពយន្ត Legend ផ្សារ​ទំនើប ស៊ី​ធី​ម៉​ល ។

តំណាង​រោង​ភាពយន្ត Legend បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​ចាប់ឆ្នោត​ផ្សងសំណាង ចំនួន​៥​រង្វាន់​នេះ រៀបចំ​ឡើង​ដោយ​រោង​ភាពយន្ត Legend និង​ទទួល​បានការ​សហការ​ធំ ដោយ​ក្រុមហ៊ុន កូកាកូឡា ,​ក្រុមហ៊ុន​ទេសចរណ៍ Silk Air និង​ក្រុមហ៊ុន​ទេស​ចរណ៍ VTNK ។ ការ​ចាប់​រង្វាន់​ផ្ដល់​មហា​សំណាង​នេះ គឺ​ត្រូវ​បាន​ផ្ដល់​កិត្តិយស​ដោយ តារា​សម្ដែង​ដ៏​ល្បី កញ្ញា មាន សូ​នី​តា ដែល​ត្រូវជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ របស់​រោង​ភាពយន្ត Legend ផ្ទាល់​តែ​ម្ដង​។

តំណាង​ដដែល​បាន​បន្ត​ថា អ្នក​ឈ្នះ​ទាំង​៥ រង្វាន់​នោះ រួម​មាន ទី​១ ឈ្មោះ សួ​ស ម៉ូ​ណា​ន ភេទ​ប្រុស នៅ​ភ្នំពេញ , ទី​២ ឈ្មោះ យី​ម ស៊ា​ង​លី​ម ភេទ​ប្រុស នៅ​ភ្នំពេញ​, ទី​៣​ឈ្មោះ គី សូ​ដា​នី​ដ ភេទ​ប្រុស នៅ​ភ្នំពេញ​, ទី​៤ ឈ្មោះ លៀម និង​ទី​៥ ឈ្មោះ យាង ចាន់​ក្រុង ភេទ​ប្រុស​រស់នៅភ្នំពេញ ។

អ្នកមាន​សំណាង​ខាងលើ នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​កម្សាន្ត នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៤ ខែសីហា ឆ្នាំ​២០១៦​នេះ និង​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ទៀត​ផង​។