៥​ក្បាច់​សម្រក​ខ្លាញ់​ក្បាល​ពោះ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង

ការហាត់ប្រាណជារឿងសំខាន់សម្រាប់សុខភាព ប៉ុន្តែមនុស្សជាច្រើនតែងយកលេសថារវល់ ទើបបណ្ដាលឲ្យខ្លាញ់ក្បាលពោះកើនឡើងជាលំដាប់។ ដើម្បីកុំឲ្យបញ្ហានេះកើតឡើងបន្តទៀត លោក កុសល ច័ន្ទស័ក្តិវិទូ ដែលធ្លាប់ស្រាវជ្រាវច្រើនពីតិកនិកហាត់ប្រាណ បានបង្ហាញ ៥ក្បាច់ងាយៗ អាចឲ្យលោកអ្នកអនុវត្តសម្រកខ្លាញ់ក្បាលពោះនៅផ្ទះដោយខ្លួនឯងបាន។

សូមទស្សនាវីដេអូ៖

យ៉ាងណាក្ដី លោក វិទូ បានបញ្ជាក់ថា ការហាត់ប្រាណត្រូវទាមទារឲ្យមានការព្យាយាម និងអត់ធ្មត់បំផុត ទើបអាចសម្រេចតាមចិត្តចង់បាន។ ការហាត់ប្រាណសម្រកតែក្បាលពោះគ្មានប្រសិទ្ធភាពខ្លាំងឡើយ លុះត្រាហាត់គ្រប់ផ្នែកទាំងអស់ទើបបានផល ប៉ុន្តែប្រសិនបើលោកអ្នករវល់គួរចំណាយពេលខ្លះហាត់នៅផ្ទះដោយខ្លួនឯង។

អ្នកហាត់ប្រាណដែលមានឈ្មោះក្រៅ Grim បានអះអាងថា ខ្លួនចាប់ផ្ដើមហាត់ដំបូងដោយគ្មានក្បួនខ្នាត ទើបធ្វើឲ្យរាងកាយខូចអស់។ ប៉ុន្តែក្រោយមក លោកបានកំណត់ការហាត់ប្រាណមានបែបផែនត្រឹមត្រូវរយៈពេល ១ឆ្នាំប៉ុណ្ណោះ ធ្វើឲ្យជាតិខ្លាញ់ចុះនៅសល់ ៨ភាគរយ ខណៈដែលកាលពីមុនមានដល់ទៅជាង ២០ភាគរយ៕

៥​ក្បាច់​សម្រក​ខ្លាញ់​ក្បាល​ពោះ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង

ប្រភព៖ sabay

  • ៥​ក្បាច់​សម្រក​ខ្លាញ់​ក្បាល​ពោះ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:សុខភាព
Tags: