Justin Bieber ក្លាយ​ជា​អ្នក​គាំទ្រ​របស់ Arsenal?

តារា​ចម្រៀង​កាណាដា​ Justin Bieber បាន​បង្ហាញ​ថា​ខ្លួន​គឺ​ជា​អ្នក​គាំទ្រ​របស់​ក្រុម​កាំភ្លើង​ធំ​​ Arsenal បន្ទាប់​ពី​បង្ហោះ​រូប​១​សន្លឹក​លើ​បណ្ដាញ​សង្គម​​ដោយ​ពាក់​អាវ​ក្រុម​អង់គ្លេស​មួយ​នេះ​។ យោង​​តាម mirror ចុះផ្សាយ។

 

Justin Bieber ក្លាយ​ជា​អ្នក​គាំទ្រ​របស់ Arsenal?

 

តារា​ចម្រៀង​វ័យ​២២​ឆ្នាំ​បាន​ទៅ​លេង​ទាត់បាល់​ជាមួយ​មិត្តភ័ក្ដិ​មួយ​ក្រុម ដោយ​ស្លៀក​ឈុត​ក្រុម Arsenal និង​បាន​បង្ហោះ​​រូបលើ​បណ្ដាញ Twitter ភ្ជាប់​ជាមួយ​សារ​ជា​ភាសា​អង់គ្លេស​ថា៖”The Championship”។

 

ក្រោយ​ឃើញ​រូប​នេះ​មួយ​ចំនួន​បាន​និយាយ​លេង​ថា Arsenal គួរ​តែង​ចុះ​កិច្ចសន្យា​យក​ Justin ទៅលេង។ យ៉ាងណាមិញ ក៏​​មាន​សំនួរ​១​ចោទ​ឡើង​ថា​ តើ​ម្ចាស់​បទ “Sorry” គឺ​ជា​អ្នក​គាំទ្រ​ក្លែងក្លាយ​ឬ​? ព្រោះ​នា​ពេល​កន្លង​ទៅ​អតីត​មិត្ត​ប្រុស​​រូប​នេះ Selena Gomez ធ្លាប់​បាន​បង្ហោះ​រូប​ដោយ​ពាក់​​អាវ​ក្រុម Chelsea និង Everton និង​ធ្លាប់​ទៅ​ហ្វឹកហាត់​​នៅ​ក្រុម​​អេស្ប៉ាញ​ Barcelona ​ទៀត​ផង៕

 

Justin Bieber ក្លាយ​ជា​អ្នក​គាំទ្រ​របស់ Arsenal?

 

Justin Bieber ក្លាយ​ជា​អ្នក​គាំទ្រ​របស់ Arsenal?

 

Justin Bieber ក្លាយ​ជា​អ្នក​គាំទ្រ​របស់ Arsenal?

 

ចុះ​ប្រិយមិត្ត​គិត​ថា Justin​ ជា​អ្នក​គាំទ្រ​ក្រុម​ណា​ពិតប្រាកដ?

 

ចុចអាន៖Justin Bieber បញ្ចេញ​គូទ​លើ​គោក​ពេល​ទៅ​លេង​សមុទ្រ

 

​​​ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror