រឿង​ថ្មី ស៊ិន យ៉ូប៊ីន ប៉ះ​តារា​ប្រុស​ខ្មែរ​កាត់​ថៃ ​សម្ពោធ​ល្ងាច​មិញ

រឿង “អត់​ខ្វល់​សំខាន់​អូន​ស្អាត​ ឬ Girls is like that” ជា​ស្នាដៃ​ទី​២​របស់​ផលិតកម្ម “Eyes Love Film” បាន​សម្ពោធ​ជា​ផ្លូវការ​ហើយ​កាល​ពី​យប់​មិញ​នៅ​រោង​ភាពយន្ត​ Major Cineplex by Cellcard ។ រឿង​នេះ​​សហការ​សម្ដែង​រវាង​ កញ្ញា ស៊ិន យ៉ូប៊ីន និង តួ​ប្រុស​​ខ្មែរ​កាត់​ថៃ​លោក ប៊ុនម៉ា តូយ៉ា។

រឿង​ថ្មី ស៊ិន យ៉ូប៊ីន ប៉ះ​តារា​ប្រុស​ខ្មែរ​កាត់​ថៃ ​សម្ពោធ​ល្ងាច​មិញ
លោក លី ចាន់ឌី ដែល​ជា​ផលិតករ​​បាន​លើក​ឡើង​ថា​ ស្នា​ដៃ​ទី​២​នេះ​គឺ​ខុស​ស្រឡះ​ពី​ស្នាដៃ​ទី​១​​រឿង​ “កូន​ខ្ញុំ​ចម្លែក” ទាំង​សាច់​រឿង​ និង​បច្ចេកទេស​។ “រឿង​ថ្មី​នេះ​យើង​រំពឹង​ថា​ នឹង​មាន​អ្នក​គាំទ្រ​ច្រើន​ជា​ពិសេស​យុវវ័យ​តែ​ម្ដង​ ព្រោះ​យើង​បាន​សម្រិត​សម្រាំង​សាច់​រឿង​បែប​យុវវ័យ​ច្រើន​ ខុស​ពី​រឿង​ទី​១​ដែល​សាច់​រឿង​បែប​បុរាណ”។​

រឿង​ថ្មី ស៊ិន យ៉ូប៊ីន ប៉ះ​តារា​ប្រុស​ខ្មែរ​កាត់​ថៃ ​សម្ពោធ​ល្ងាច​មិញ

ទី​តាំង​សំខាន់ៗ​ក្នុង​ការ​ថត​ភាពយន្ត​នេះ​គឺ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ចំពោះ​ដើម​ទុន​ក្នុង​ការ​ផលិត​វិញ​គឺ​ប្រមាណ​ជាង ៣​ម៉ឺន ដុល្លារ​អាមេរិក​។ រឿង “អត់​ខ្វល់​សំខាន់​អូន​ស្អាត​ ឬ Girls is like that” មាន​ការ​ចូល​រួម​សម្ដែង​ពី​កញ្ញា ស៊ិន យ៉ូប៊ីន លោក ប៊ុនម៉ា តូយ៉ា កញ្ញា រ៉ូ ចាន់ដារ៉ា កញ្ញា មាសថន ស្រីណៃ កញ្ញា ពុត ស្រីខួច នាយ ចឺម និង លោក Checky ជា​ដើម។ ហើយ​រឿង​នេះ​ដែរ​ នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​តាម​បណ្ដា​រោង​ភាពយន្ត​ទំនើប​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី ១៤ ខែ​កក្កដា ខាង​មុខ​នេះ​ហើយ។​

អត្ថបទ៖ SAMEDY