សមាជិក​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​ល្បី​ខ្លាំង​ព្រោះ​មុខ​ដូច​តួ​រឿង “Titanic” បេះបិទ

តារា​ចម្រៀង​វ័យ​ក្មេង Vernon ដែល​ជា​សមាជិក​របស់​ក្រុម​ចម្រៀង​កូរ៉េ​ប្រុស​ថ្មី SEVENTEEN នោះ​កំពុង​ទទួល​បាន​ចំណាប់​យ៉ាង​ច្រើន​ពី​អ្នក​គាំទ្រ​ដោយ​មាន​ទម្រង់​មុខ​ដូច​តារា​សម្ដែង​ហូលីវូដ Leonardo DiCaprio សឹង​មិន​គួរ​ឲ្យ​ជឿ។

 

សមាជិក​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​ល្បី​ខ្លាំង​ព្រោះ​មុខ​ដូច​តួ​រឿង “Titanic” បេះបិទ

ចាប់​តាំង​ពី​បង្ហាញ​មុខ​ជា​ផ្លូវការ​កាល​ពី​ឆ្នាំ​មុន តារា​ចម្រៀង​ប្រុស​រូប​​សង្ហា Vernon ដែល​ជា​កូន​កាត់​កូរ៉េ​និង​អាមេរិក​នោះ​បាន​ឆក់​យក​បេះដូង​អ្នក​គាំទ្រ​នារី​ៗ​មិន​តិច​នាក់​នោះ​ទេ។ អ្វី​ដែល​ធ្វើ​ឲ្យ​តារា​ចម្រៀង​វ័យ ១៨ឆ្នាំ​នេះ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ​ទម្រង់​មុខ​របស់​គេ​គឺ​ដូច​គ្នា​នឹង​តារា​សម្ដែង​ល្បី​ឈ្មោះ Leonado DiCaprio កាល​ពី​ក្មេង​សឹង​មិន​គួរ​ឲ្យ​ជឿ។ មិន​ត្រឹម​តែ​អ្នក​គាំទ្រ​ទេ​ដែល​និយាយ​ពី​រឿង​នេះ សូម្បី​តែ​កម្មវិធី​ទូរទស្សន៍​នានា​ក៏​លើក​រឿង​នេះ​មក​និយាយ​ផង​ដែរ​នៅ​ពេល​ម្ចាស់​បទ “Pretty U” ចូល​ប្រឡង​ក្នុង​កម្មវិធី “Show Me The Money”៕

 

សមាជិក​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​ល្បី​ខ្លាំង​ព្រោះ​មុខ​ដូច​តួ​រឿង “Titanic” បេះបិទ

 

សមាជិក​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​ល្បី​ខ្លាំង​ព្រោះ​មុខ​ដូច​តួ​រឿង “Titanic” បេះបិទ

 

សមាជិក​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​ល្បី​ខ្លាំង​ព្រោះ​មុខ​ដូច​តួ​រឿង “Titanic” បេះបិទ

 

សមាជិក​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​ល្បី​ខ្លាំង​ព្រោះ​មុខ​ដូច​តួ​រឿង “Titanic” បេះបិទ

 

សមាជិក​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​ល្បី​ខ្លាំង​ព្រោះ​មុខ​ដូច​តួ​រឿង “Titanic” បេះបិទ

 

ចុចអាន៖Seung Ri ត្រូវ​គេ​​រិះគន់​ថា​ឈ្លើយ​ពេល​លើក​ជើង​​ដាក់​លើ​បង្អួច​រថភ្លើង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
koreaboo