លោក​ អូបាម៉ា​ ប្រកាស​បញ្ជូន​ទ័ព​បន្ថែម​ទៅ​ អីុរ៉ាក់​ដើម្បី​រំដោះ​មូលដ្ឋាន​ចុងក្រោយ​របស់​ ISIS​

លោក បារ៉ាក់ អូបាម៉ា នឹងបញ្ជាឲ្យបញ្ជូនកងទ័ព ៥៦០ នាក់ទៅកាន់ប្រទេស អីុរ៉ាក់ ដើម្បីជួយដល់ទាហានរដ្ឋាភិបាល អីូរ៉ាក់ ក្នុងប្រតិបត្តិការដណ្ដើមយកទីក្រុង មូស៊ុល ដែលជាមូលដ្ឋានធំបំផុតរបស់ក្រុម ISIS ក្នុងប្រទេស អីុរ៉ាក់ ហើយក៏ជាទីតាំងចុងក្រោយដែលត្រូវរំដោះពីក្រុមនេះ បន្ទាប់ពីមូលដ្ឋានធំទីពីរគឺទីក្រុង ហ្វាលូចា ត្រូវបានរំដោះកាលពីចុងខែ មិថុនា ។
សេចក្ដីប្រកាសនេះ បញ្ជាក់ដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក ដែលអះអាងថា លោក អូបាម៉ា នឹងបញ្ជូនកងទ័ពបន្ថែមទៅលើកងទ័ពអាមេរិក ៤៦៤៧ នាក់ដែលកំពុងស្ថិតនៅក្នុងប្រទេស អីុរ៉ាក់ ព្រមទាំងប្រកាសផែនការសាងសង់ប្រលានយន្តហោះមួយ ស្ថិតនៅខាងត្បូងទីក្រុង មូស៊ុល សម្រាប់ប្រតិបត្តិការវាយប្រហារយកទីក្រុងនោះ ។ ការបង្កើនចំនួនកងទ័ពអាមេរិក ក្នុងប្រទេស អីុរ៉ាក់ ធ្វើឡើងក្រោយពីលោក អូបាម៉ា សម្រេចបញ្ជូនទីប្រឹក្សាយោធា ២១៧ នាក់ ទៅកាន់ខ្សែត្រៀមជួរមុខ ក្នុងសង្គ្រាមរវាងទាហាន អីុរ៉ាក់ និង ISIS ។

រំដោះទីក្រុង មូស៊ុល គឺជាប្រតិបត្តិការយោធាធំបំផុតសម្រាប់រដ្ឋាភិបាល អីុរ៉ាក់ ដែលត្រូវការជំនួយច្រើនពីបរទេសពិសេសអាមេរិក ព្រោះជីវពល ISIS កំពុងប្រមូលផ្ដុំគ្នាក្នុងមូលដ្ឋានធំរបស់ពួកគេ ក្រោយពីចាញ់សង្គ្រាមច្រើនកន្លែង ហើយនេះក៏ជាសង្គ្រាមដែលរដ្ឋាភិបាល អីុរ៉ាក់ មិនអាចចាញ់បានឡើយ ជៀសវាងធ្វើឲ្យបាក់ទឹកចិត្តក្នុងចំណោមកងទ័ព និងធ្វើឲ្យក្រុម ISIS មានជំនឿចិត្តឡើងវិញ ៕

លោក​ អូបាម៉ា​ ប្រកាស​បញ្ជូន​ទ័ព​បន្ថែម​ទៅ​ អីុរ៉ាក់​ដើម្បី​រំដោះ​មូលដ្ឋាន​ចុងក្រោយ​របស់​ ISIS​

ប្រភព៖ kqube

  • លោក​ អូបាម៉ា​ ប្រកាស​បញ្ជូន​ទ័ព​បន្ថែម​ទៅ​ អីុរ៉ាក់​ដើម្បី​រំដោះ​មូលដ្ឋាន​ចុងក្រោយ​របស់​ ISIS​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ជីវិតនិងសង្គម
Tags: