ស្ត្រី​ទម្ងន់ ២២២ គីឡូក្រាម​ រក​ចំណូល​ដោយសារ​បង្ហាញ​រូបភាព​ស្រើបស្រាល​

តាមប្រភពព័ត៌មាន Daily Mail របស់អង់គ្លេសបានឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ Bobbi Jo WesTley អាយុ ៤៣ ឆ្នាំ រស់នៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក មានទម្ងន់ខ្លួនរហូតដល់ទៅ ២២២ គីឡូក្រាម និងមានទំហំត្រគាក ២,៣ម៉ែត្រ ។

ស្ត្រី​ទម្ងន់ ២២២ គីឡូក្រាម​ រក​ចំណូល​ដោយសារ​បង្ហាញ​រូបភាព​ស្រើបស្រាល​

នាងបានពឹងពាក់លើរាងកាយដែលមានមាឌធំធាត់ចម្លែកខុសគេបែបនេះ ដើម្បីផ្សាយបន្តផ្ទាល់នូវរូបភាពស្រើបស្រាលនៅក្នុងគេហទំព័រ ហើយដែល ១ ខែៗរកប្រាក់ចំណូលបាន ២០០០ ដុល្លារ ។នាង Bobbi បាននិយាយថា មានគេយល់ឃើញថា ត្រគាកដ៏ធំមហិមារបស់ខ្ញុំ គឺធ្លាប់ធ្វើការវះកាត់ ប៉ុន្តែ ខ្ញុំធានាបានថា ត្រគាករបស់ខ្ញុំគឺជាត្រគាកពិតៗ ១០០ ភាគរយ ។ ចំពោះប្រាក់ចំណូលប្រចាំខែនោះ គឺរកបានតាម រយៈនៃការបង់ថ្លៃរបស់អ្នកដែលចង់មើលនូវការផ្សាយផ្តាល់ចំពោះការបញ្ចេញភាពស្រើបស្រាលនៅក្នុងបណ្តាញគេហទំព័រ ។

ស្ត្រី​ទម្ងន់ ២២២ គីឡូក្រាម​ រក​ចំណូល​ដោយសារ​បង្ហាញ​រូបភាព​ស្រើបស្រាល​

នាងបន្តថា ខ្ញុំពិតជាមានការជឿជាក់ និង ពិតជាសប្បាយរីករាយដែលបានបង្ហាញនូវរាងកាយធំធាត់ ដ៏ចម្លែកនេះ និងហាក់ដូចជា កំពុងតែពាក់អាវទ្រនាប់ប៉ុណ្ណោះដើម្បីបញ្ចេញភាពស្រើបស្រាលជូនមហាជនមើល កម្សាន្ត ។ នេះគឺជាជម្រើសរបស់ខ្ញុំ ព្រោះដោយសារតែត្រគាកដ៏ធំអស្ចារ្យរបស់ខ្ញុំនេះហើយទើបធ្វើឲ្យអ្នកផង ទាំងឡាយចាប់អារម្មណ៍មកលើរូបខ្ញុំ ។ ម្យ៉ាងទៀតក្នុងមួយថ្ងៃៗ ខ្ញុំតែងតែទទួលបានសារពីអ្នកគាំទ្រជាបុរសពី ៤០ ទៅ ៥០នាក់ ដើម្បីសុំរៀបការជាមួយខ្ញុំ និងចង់មានកូនជាមួយនឹងខ្ញុំទៀតផង ។ ដូច្នេះខ្ញុំរឹតតែមានការជឿជាក់ ថែមទៀត ។

ស្ត្រី​ទម្ងន់ ២២២ គីឡូក្រាម​ រក​ចំណូល​ដោយសារ​បង្ហាញ​រូបភាព​ស្រើបស្រាល​

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយដោយសារតែមានមាឌធំធាត់ជ្រុលទើបធ្វើឲ្យជីវភាពរបស់នាង Bobbi ជួប បញ្ហាលំបាកជាច្រើន ដែលសូម្បីតែដើរចុះដើរឡើងនៅក្នុងផ្ទះក៏ឆាប់ហត់ដែរ ។ ម្យ៉ាងទៀតនាងក៏បារម្ភពីបញ្ហា សុខភាពដែរ ដោយនាងនិយាយថា ប្រសិនបើគ្រូពេទ្យនិយាយប្រាប់ខ្ញុំថាត្រូវការបញ្ចុះទម្ងន់ បើពុំនោះទេអាចបាត់ បង់ជីវិត ពេលនោះខ្ញុំនឹងបញ្ចុះទម្ងន់ភ្លាម ៕

ស្ត្រី​ទម្ងន់ ២២២ គីឡូក្រាម​ រក​ចំណូល​ដោយសារ​បង្ហាញ​រូបភាព​ស្រើបស្រាល​ ស្ត្រី​ទម្ងន់ ២២២ គីឡូក្រាម​ រក​ចំណូល​ដោយសារ​បង្ហាញ​រូបភាព​ស្រើបស្រាល​ ស្ត្រី​ទម្ងន់ ២២២ គីឡូក្រាម​ រក​ចំណូល​ដោយសារ​បង្ហាញ​រូបភាព​ស្រើបស្រាល​ ស្ត្រី​ទម្ងន់ ២២២ គីឡូក្រាម​ រក​ចំណូល​ដោយសារ​បង្ហាញ​រូបភាព​ស្រើបស្រាល​

ប្រភព៖ pmhotnews

  • ស្ត្រី​ទម្ងន់ ២២២ គីឡូក្រាម​ រក​ចំណូល​ដោយសារ​បង្ហាញ​រូបភាព​ស្រើបស្រាល​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ជីវិតនិងសង្គម
Tags: