តា​យាយ​​​ក្បែរ​​៨០​ឆ្នាំ​​​ ​សុខ​ចិត្ត​​​​រុញ​រទេះ​​លក់​ឪឡឹក​​ដើម្បី​រក​ប្រាក់​វះកាត់​ឲ្យ​ចៅ

លោកតាម្នាក់ឈ្មោះ Chen Tianqing ជនជាតិចិន ធ្លាប់បានលះបង់ជីវិតរបស់ខ្លួនធ្វើជាគ្រូបង្រៀនប្រៀនប្រដៅក្មេងៗនៅតាមតំបន់ស្រយាលជាងកន្លះជីវិតទៅហើយ។

តា​យាយ​​​ក្បែរ​​៨០​ឆ្នាំ​​​ ​សុខ​ចិត្ត​​​​រុញ​រទេះ​​លក់​ឪឡឹក​​ដើម្បី​រក​ប្រាក់​វះកាត់​ឲ្យ​ចៅ

លោកតាបានធ្វើជាគ្រូបង្រៀនក្នុងភូមិតូចមួយនៅខេត្តហេណាន គឺរយៈពេល៤១ឆ្នាំ និងត្រូវបានតែងតាំងជានាយកសាលាក្នុងឆ្នាំ ១៩៧៩។ ទោះជាយ៉ាងណា ក្រោយចូលនិវត្តន៍ លោកតាជួបរឿងអាក្រក់ៗជាច្រើន ដែលធ្វើឲ្យគាត់មិនបានសប្បាយចិត្តដូចមនុស្សវ័យចំណាស់ចូលនិវត្តន៍ផ្សេងទៀត។

ចំណែក កូនប្រុសបងរបស់លោកតាមិនអាចធ្វើការបាន ដោយសារតែមានជំងឺលើសឈាម និងទឹកនោមផ្អែម ដែលចាំបាច់ត្រូវថែទាំជាប្រចាំ។ ឯកូនប្រុសពៅវិញ មានជីវភាពក្រីក្រមិនអាចនឹងបំពេញតម្រូវការគ្រួសារខ្លួនបានផង ដោយពួកគេមានដី ៦ទៅ៧អាប៉ុណ្ណោះ ដើម្បីរកចំណូល។

កាលឆ្នាំ ២០១២ ចៅប្រុសរបស់លោកតា បានធ្វើរោគវិនិច្ឆ័យដោយរកឃើញថាមានជំងឺអាឡែស៊ី ហើយត្រូវចំណាយប្រាក់ប្រមាណ ១៥០០០ដុល្លារ ដើម្បីវះកាត់។ ក្នុងឆ្នាំ ២០១២ដដែលនេះ លោកតាពិតជាជួបទុក្ខជាន់លើទុក្ខ គឺចៅស្រីអាយុ១០ឆ្នាំម្នាក់ទៀត កើតជំងឺខ្វះឈាមក្រហម ហើយថ្លៃព្យាបាលបណ្ដុះកោសិកាក្នុងមន្ទីរពេទ្យនៅប៉េកាំង គឺមានតម្លៃច្រើនជាងអ្វីដែលគ្រួសារអាចរកបាន។

វិធីចុងក្រោយរបស់លោកតា  ដើម្បីជួយសង្គ្រោះចៅស្រីជាទីស្រលាញ់របស់ខ្លួន អតីតនាយកសាលារូបនេះ និងភរិយាវ័យចំណាស់ប្រហាក់ប្រហែលគ្នា បានសម្រេចចិត្តស្វែងរកប្រាក់ក្រោមពន្លឺថ្ងៃដ៏ក្ដៅហួតហែង ដោយរុញរទេះលក់ឪឡឹកតាមផ្លូវសាធារណៈនៅទីក្រុងប៉េកាំង៕

តា​យាយ​​​ក្បែរ​​៨០​ឆ្នាំ​​​ ​សុខ​ចិត្ត​​​​រុញ​រទេះ​​លក់​ឪឡឹក​​ដើម្បី​រក​ប្រាក់​វះកាត់​ឲ្យ​ចៅ តា​យាយ​​​ក្បែរ​​៨០​ឆ្នាំ​​​ ​សុខ​ចិត្ត​​​​រុញ​រទេះ​​លក់​ឪឡឹក​​ដើម្បី​រក​ប្រាក់​វះកាត់​ឲ្យ​ចៅ តា​យាយ​​​ក្បែរ​​៨០​ឆ្នាំ​​​ ​សុខ​ចិត្ត​​​​រុញ​រទេះ​​លក់​ឪឡឹក​​ដើម្បី​រក​ប្រាក់​វះកាត់​ឲ្យ​ចៅ

ប្រភព៖ sabay

  • តា​យាយ​​​ក្បែរ​​៨០​ឆ្នាំ​​​ ​សុខ​ចិត្ត​​​​រុញ​រទេះ​​លក់​ឪឡឹក​​ដើម្បី​រក​ប្រាក់​វះកាត់​ឲ្យ​ចៅ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ជីវិតនិងសង្គម
Tags: