កុមារ​ដែក​ឆក់ មាន​ជាតិ​ម៉ាញេទិច​ក្នុង​ខ្លួន អាច​ឆក់​លោហធាតុ​ជាប់​ខ្លួន​បាន

ក្មេងប្រុសជនជាតិតួកគី អាយុ៩ឆ្នាំម្នាក់ មានឈ្មោះថា Mehmet Sumbul បានអះអាងថា រាយកាយរបស់គេដើរតួនាទីដូចជាមេដែកអីចឹង ដោយអាចឆក់យកលោហធាតុមកជាប់ស្បែករបស់គេបាន។ Mehmet រស់នៅជាមួយឪពុកម្តាយ នៅក្នុងទីក្រុង Antalya ប្រទេសតួកគី។ ឪពុកម្តាយរបស់ Mehmet បាននិយាយថា ពួកគេបានដឹងថា Mehmet មានសមត្ថភាពពិសេសនេះ នៅពេលដែល Mehmet បានសាកល្បង បន្ទាប់ពីមើលបុរសម្នាក់សម្ដែងសមត្ថភាពស្រដៀងគ្នានេះនៅលើកញ្ចក់ទូរទស្សន៍។

កុមារ​ដែក​ឆក់ មាន​ជាតិ​ម៉ាញេទិច​ក្នុង​ខ្លួន អាច​ឆក់​លោហធាតុ​ជាប់​ខ្លួន​បាន

បើតាមវីដេអូឃ្លិបមួយខ្សែ ដែលបានបង្ហោះទៅលើបណ្ដាញអ៊ីនធឺណិត បានបង្ហាញឲ្យឃើញ Mehmet សម្តែងពីសមត្ថភាពដ៏អស្ចារ្យរបស់គេ ដោយយកស្លាបព្រា និងសមដែក ដាក់លើទ្រូង និងខ្នងរបស់គេ ស្រាប់តែស្លាបព្រា និងសមដែកទាំងនោះឆក់ជាប់តែម្តង។ Mehmet បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រាងកាយរបស់គេក៏អាចឆក់យក វីស ចានគោះបារីដែក ទូរសព្ទដៃ និង វត្ថុជាច្រើនផ្សេងទៀត ដែលមានផ្ទុកទៅដោយលោហធាតុ។ «នៅពេលដែលខ្ញុំខឹង ម៉ាញេទិចនៅក្នុងខ្លួនរបស់ខ្ញុំរឹតតែខ្លាំង»។ នេះបើតាមសម្តី Mehmet បានប្រាប់អ្នកកាសែត។

លោក Huseyin ឪពុកបង្កើតរបស់ Mehmet បានប្រាប់ឲ្យដឹងថា «Mehmet អាចឆក់យកប្រដាប់ប្រដាតូចៗក្នុងផ្ទះបាយជាច្រើន… ខ្ញុំមិនយកគេទៅមន្ទីរពេទ្យទេ ដោយសារតែគេគ្មានបញ្ហាសុខភាព… គេធ្វើបានយ៉ាងល្អនៅឯសាលា ហើយក៏ពូកែខាងកីឡាដែរ»។
គួរបញ្ជាក់ផងដែរថា មនុស្សដែលមានសមត្ថភាពដ៏ចម្លែកនេះ ពេលខ្លះត្រូវបានគេហៅថា «មនុស្សម៉ាញេទិច» ហើយជួនកាលពួកគេអាចឆក់យកប្រភេទសម្ភារៈផ្សេងៗ ដូចជា កញ្ចក់ ពរ្សឺឡែន ឈើ និង ប្លាស្ទិក ជាដើម។ ទោះបីជាយ៉ាងណា អ្នកវិទ្យាសាស្រ្តជាច្រើន បានអះអាងថា ការពិតវាមិនមែនជាសមត្ថភាពដ៏អស្ចារ្យអ្វីឡើយ ប៉ុន្តែវាអាចជាអាការៈជាតិខ្លាញ់នៅលើស្បែកខុសធម្មតាទៅវិញទេ៕

កុមារ​ដែក​ឆក់ មាន​ជាតិ​ម៉ាញេទិច​ក្នុង​ខ្លួន អាច​ឆក់​លោហធាតុ​ជាប់​ខ្លួន​បាន កុមារ​ដែក​ឆក់ មាន​ជាតិ​ម៉ាញេទិច​ក្នុង​ខ្លួន អាច​ឆក់​លោហធាតុ​ជាប់​ខ្លួន​បាន

ប្រភព៖ sabay

  • កុមារ​ដែក​ឆក់ មាន​ជាតិ​ម៉ាញេទិច​ក្នុង​ខ្លួន អាច​ឆក់​លោហធាតុ​ជាប់​ខ្លួន​បាន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ជីវិតនិងសង្គម
Tags: