ហេតុ​អ្វី​ ​​លើ​ទូរសព្ទ​ ​លេខ​បញ្ច្រាស​ពី​​ម៉ាស៊ីន​គិត​លេខ​?​

ប្រិយមិត្ត ប្រហែលមិនសូវចាប់អារម្មណ៍ ទេថា លេខសម្រាប់ហៅចេញ ចូលទូរសព្ទ មានទម្រង់បញ្ច្រាសគ្នា ពីលេខដែលប្រើលើម៉ាស៊ីនគិតលេខ។

ហេតុ​អ្វី​ ​​លើ​ទូរសព្ទ​ ​លេខ​បញ្ច្រាស​ពី​​ម៉ាស៊ីន​គិត​លេខ​?​

ដោយទម្រង់លេខលើម៉ាស៊ីនគិតលេខ ត្រូវកំណត់ លេខ ០ នៅខាងក្រោម និងលេខស្វីត ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ពីក្រោមឡើងលើ។ ការកំណត់ដូចនេះ ធ្វើឲ្យអ្នកប្រើប្រាស់ បញ្ចូលលេខបានរហ័ស និងមានភាគរយច្រឡំតិច។

សម្រាប់លេខលើទូរសព្ទ គឺមានលេខ ០ នៅក្រោមដែរ តែខុសត្រង់ លេខស្វីត ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ពីលើចុះក្រោម។

ការកំណត់នេះ ជាការរៀបចំដោយក្រុមហ៊ុន  Bell Telephone ដោយគេបានវិភាគទៅលើមនុស្សជាច្រើន ហើយបានរកឃើញថា ការប្រើទម្រង់ដូចម៉ាស៊ីនគិតលេខ អ្នកប្រើប្រាស់មានភាពងាយស្រួលនៅពេលមានគ្រាប់ចុចធំៗ តែនៅពេលមានគ្រាប់ចុចតូច ដូចទូរសព្ទទម្រង់បញ្ច្រាស គឺងាយស្រួលជាង៕

ប្រភព៖ sabay

  • ហេតុ​អ្វី​ ​​លើ​ទូរសព្ទ​ ​លេខ​បញ្ច្រាស​ពី​​ម៉ាស៊ីន​គិត​លេខ​?​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ជីវិតនិងសង្គម
Tags: