កំពូល​​ព្យុះ​ Nepartak ​​ធ្វើ​ដំណើរ​​ដល់​ចិន ស្លាប់និង​បាត់​ខ្លួន​​​ជាង​២០​នាក់

មនុស្សចំនួន ១០នាក់ត្រូវបានសម្លាប់ និង១១នាក់កំពុងបាត់ខ្លួន នាល្ងាចថ្ងៃច័ន្ទម៉ោង ៥ល្ងាចមិញ នៅខេត្តហ្វូចៀន ភាគខាងកើតប្រទេសចិន ក្រោយជួបគ្រោះមហន្តរាយកំពូលខ្យល់ព្យុះទីហ្វុង Nepartak ។

កំពូល​​ព្យុះ​ Nepartak ​​ធ្វើ​ដំណើរ​​ដល់​ចិន ស្លាប់និង​បាត់​ខ្លួន​​​ជាង​២០​នាក់

ព្យុះនេះបានធ្វើដំណើរទៅដល់ខេត្តហ្វូចៀន តាំងពីរសៀលថ្ងៃសៅរ៍ និងចាប់ផ្ដើមថមថយកម្លាំងនៅព្រឹកថ្ងៃអាទិត្យ តែបានងើបឡើងវិញនៅល្ងាចថ្ងៃច័ន្ទ។

ព្យុះកំណាចខាងលើ បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងស្រុក Mingqing បណ្ដាលឲ្យខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ផ្លូវថ្នល់ ដំណាំដាំដុះ និងសេដ្ឋកិច្ច គិតជាទឹកប្រាក់ប្រមាណ ៣២០លានដុល្លារ។ នេះបើតាមមន្ត្រីប្រចាំតំបន់។

មនុស្សចំនួន ៣៤ ៤០០នាក់ ត្រូវបានជម្លៀស និង ១០០០នាក់ត្រូវបានជួយសង្គ្រោះនៅស្រុក Mingqing។ បើសរុបប្រជាជននៅទូទាំងខេត្តនេះ ប្រហែល ២១៣ ០០០នាក់ត្រូវបានផ្លាស់ទីទៅកន្លែងសុវត្ថិភាព។ ផ្ទះរាប់ម៉ឺនខ្នងពុំមានអគ្គិសនីប្រើប្រាស់ ព្រលានយន្តហោះចំនួន ៥បានបិទ និងរថភ្លើងល្បឿនលឿនរាប់រយខ្សែត្រូវបានលុបចោល និងពន្យាពេល។

គួរបញ្ជាក់ថា មុនពេលព្យុះនេះមកដល់ប្រទេសចិន វាបានឆ្លងកាត់កោះតៃវ៉ាន់មុនគេ ដោយបានសម្លាប់មនុស្ស ៣នាក់ និងជាង៣០០នាក់ រងរបួសផងដែរ៕

កំពូល​​ព្យុះ​ Nepartak ​​ធ្វើ​ដំណើរ​​ដល់​ចិន ស្លាប់និង​បាត់​ខ្លួន​​​ជាង​២០​នាក់ កំពូល​​ព្យុះ​ Nepartak ​​ធ្វើ​ដំណើរ​​ដល់​ចិន ស្លាប់និង​បាត់​ខ្លួន​​​ជាង​២០​នាក់ កំពូល​​ព្យុះ​ Nepartak ​​ធ្វើ​ដំណើរ​​ដល់​ចិន ស្លាប់និង​បាត់​ខ្លួន​​​ជាង​២០​នាក់ កំពូល​​ព្យុះ​ Nepartak ​​ធ្វើ​ដំណើរ​​ដល់​ចិន ស្លាប់និង​បាត់​ខ្លួន​​​ជាង​២០​នាក់

ប្រភព៖ sabay

  • កំពូល​​ព្យុះ​ Nepartak ​​ធ្វើ​ដំណើរ​​ដល់​ចិន ស្លាប់និង​បាត់​ខ្លួន​​​ជាង​២០​នាក់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ជីវិតនិងសង្គម
Tags: