របួស​ជង្គង់​​ CR7 ​​អាច​នឹង​​អវត្តមាន​ ដល់​៥​ខែ?

Cristiano Ronaldo ​​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ដែល​រង​របួស​ជង្គង់​ អំឡុង​ការ​​ប្រកួត​ផ្ដាច់ព្រ័ត្រ​ Euro 2016 ​ទល់​នឹង​បារាំង​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ​អាច​នឹង​ត្រូវ​អវត្តមាន​ដល់​រយៈពេល​៤ ឬ​​៥​ខែ។ នេះ​បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ​មួយ​បាន​ចុះ​ផ្សាយ។

 

របួស​ជង្គង់​​ CR7 ​​អាច​នឹង​​អវត្តមាន​ ដល់​៥​ខែ?

Ronaldo យំ បន្ទាប់​ពី​របួស​ មិន​អាច​លេង​បន្ត​បាន

 

តារា​ឆ្នើម​ក្រុម​ Real Madrid ​រង​របួស​ជង្គង់​​ធ្ងន់ធ្ងរ​នៅ​នាទី​ទី​១៦ ​ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ខ្សែ​បម្រើ​បារាំង​ Dimitri Payet ​ប៉ុន្តែ​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ ​នៅ​តែ​ទ្រាំ​​​លេង​​បន្ត​ទៀត​ដល់​នាទី​២៥ ទើប​​​ដូរ​ចេញ។ ពេល​នេះ​ CR7 ​កំពុង​តែ​អបអរ​សប្បាយ​រីករាយ​ជាមួយ​​អ្នកគាំទ្រ​ព័រទុយហ្គាល់ ទាំង​របួស​នៅ​ឡើយ។

 

របួស​ជង្គង់​​ CR7 ​​អាច​នឹង​​អវត្តមាន​ ដល់​៥​ខែ?

 

សារព័ត៌មាន​ Managing Madrid ​បាន​ឲ្យ​ដឹង​ថា Super Star របស់​​ក្រុម​ស្ដេច​ស​រូប​នេះ​ ​​រង​របួស​ដាច់​សរសៃ​ជង្គង់​ប្រភេទ ACL ​​ហើយ​វេជ្ជបណ្ឌិត​នៅ​បារាំង​ ពិនិត្យ​​​វិនិច្ឆ័យ​បឋម​​​ឃើញ​​ថា ​រូប​គេ​នឹង​ត្រូវ​អវត្តមាន​ពី​ការ​ប្រកួត ​យ៉ាង​ហោច​ណាស់​រយៈពេល​​ពី​ ៤​ទៅ​៥​ខែ​ ទើប​អាច​ជា​សះស្បើយ​ដូច​ដើម​វិញ។

 

បើ​សេចក្ដីរាយការណ៍​ខាង​លើ​ពិត​មែន​​នោះ​ ​កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​ ​នឹង​ត្រូវ​អវត្តមាន​ពី​ការ​ប្រកួត​ UEFA Super Cup ​ប៉ះ​ក្រុម​ Sevilla នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា និង​ត្រូវ​អវត្តមាន​ពី​ក្រុម​ Real Madrid នៅ​ La Liga និង​ UEFA Champions League រដូវ​កាល​ថ្មី​ ជា​ច្រើន​ប្រកួត​ទៀត​ផង​ដែរ៕

 

របួស​ជង្គង់​​ CR7 ​​អាច​នឹង​​អវត្តមាន​ ដល់​៥​ខែ?

 

របួស​ជង្គង់​​ CR7 ​​អាច​នឹង​​អវត្តមាន​ ដល់​៥​ខែ?

 

របួស​ជង្គង់​​ CR7 ​​អាច​នឹង​​អវត្តមាន​ ដល់​៥​ខែ?

 

របួស​ជង្គង់​​ CR7 ​​អាច​នឹង​​អវត្តមាន​ ដល់​៥​ខែ?

 

របួស​ជង្គង់​​ CR7 ​​អាច​នឹង​​អវត្តមាន​ ដល់​៥​ខែ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101GreatGoals