​ប្រា​សាក់​យកឈ្នះ​អេ​អឹម​ខេ​ជាថ្មីទៀត​ដោយ​លទ្ធផល ៤-០ ដូច​វគ្គ​ប្រកួត​លើក​មុន​ និពន្ធដោយ : សេង គឹមតាឡា       July-12-2016, 10:48 am         81

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​ប្រា​សាក់​យកឈ្នះ​អេ​អឹម​ខេ​ជាថ្មីទៀត​ដោយ​លទ្ធផល ៤-០ ដូច​វគ្គ​ប្រកួត​លើក​មុន​​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​បាន​កើតឡើង​សាជាថ្មី នៅពេលដែល​ក្រុមកីឡា​បាល់ទាត់​ប្រា​សាក់​បាន​យកឈ្នះ​លើ​ក្រុម អេ​អឹម​ខេ ដោយ​លទ្ធផល​យ៉ាង​ល្អ ៤-០ ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន លើ​វាលស្មៅ​នៃ​កីឡាដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​។​

​ប្រា​សាក់ ម្ចាស់​តំណែង​ជើងឯក​បាល់ទាត់​ពានរ​ង្វាន់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​កាលពី​រដូវ​កាល​មុន  បាន​អបអរ​ជ័យជម្នះ​លើក​ទី​ពីរ​របស់ខ្លួន​លើ​ក្រុម អេ​អឹម​ខេ បន្ទាប់ពី​ធ្លាប់បាន​យកឈ្នះ​លើ​ក្រុម​នេះ​មួយ​ម្ដង​រួចមកហើយ​នៅក្នុង​វគ្គ​វិលជុំ កាលពី​ថ្ងៃទី​៧ ឧសភា​ឆ្នាំ​២០១៦ ដោយ​លទ្ធផល ៤-០ ដូចគ្នានេះ​។​

​នៅ​នាទី​ទី​២៣ ក្នុង​តង់​ទីមួយ ខ្សែប្រយុទ្ធ ណូ មូស្លីម បាន​ទាត់​បាល់​ចូល​បញ្ចូល​ទីមួយ​គ្រាប់ ដែល​ធ្វើឱ្យ​ប្រា​សាក់​នាំមុខ​លើ​ក្រុម អេ​អឹម​ខេ ដោយ​លទ្ធផល ១-០ ។ ឈាន​មកដល់​តង់​ទី​២ ខ្សែប្រយុទ្ធ ឡាំ សុ​ធិ​ន និង ភឿង វុទ្ធី បាន​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ម្នាក់​១​គ្រាប់​បន្ត​បន្តា​ប់​គ្នា​នៅ​នាទី​ទី​៥៦ និង​៧៣ ។ លទ្ធផល​នាំមុខ ៣-០ នេះ បានដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​ក្រុម អេ​អឹម​ខេ ដោយ​ការប្រកួត​កាន់តែ​ជិត​ដល់​ម៉ោង​បញ្ចប់​។ នៅក្នុង​នាទី​បន្ថែម​ចុងក្រោយ បាល់​មួយ​គ្រាប់​ដែល​បាន​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែប្រយុទ្ធ ទ្រី ស៊ុន​ផេង បាន​ជួយ​ឲ្យ​ប្រា​សាក់​សាង​ប្រវត្តិសាស្ត្រ​ជាថ្មី​ម្តងទៀត យកឈ្នះ​លើ​ក្រុម អេ​អឹម​ខេ ដោយ​លទ្ធផល ៤-០ ជា​លើក​ទី​ពីរ ដើម្បី​បន្ត​ជោគវាសនា​របស់ខ្លួន​ទៅកាន់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​ប្រា​សាក់​យកឈ្នះ​អេ​អឹម​ខេ​ជាថ្មីទៀត​ដោយ​លទ្ធផល ៤-០ ដូច​វគ្គ​ប្រកួត​លើក​មុន​ និពន្ធដោយ : សេង គឹមតាឡា       July-12-2016,  10:48 am         81

​ជាមួយនឹង​លទ្ធផល​គួរ​ឲ្យ​ស្ញប់ស្ញែង​នេះ ប្រា​សាក់​គឺជា​ក្រុម​មិនដែល​ចាញ់​ទាល់តែសោះ ហើយ​ឥឡូវនេះ​អាចឈាន​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​។ ប្រា​សាក់​ដែលជា​ម្ចាស់​ជើងឯក​រដូវ​កាល​មុននឹង​ប៉ះ​ជាមួយ​ក្រុម​ស្ថាបនា នៅ​ថ្ងៃអាទិត្យ ទី​១៧ ខែកក្កដា សប្តាហ៍​ខាងមុខ នៅឯ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ឬ ស្តា​ត​ចាស់​។​

​ក្រុមបាល់ទាត់​ប្រា​សាក់​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយបាន​ទទួល​ជ័យជំនះ​គ្រប់ការ​ប្រកួត ដោយបាន​បំបាក់ អម្រឹត មហានគរ លី​ហួរ ក្រេ​ឌី​ត ស្ថាបនា និង​អេ​អឹម​ខេ​ចំនួន​ពីរដង​។​

​ពានរង្វាន់​បាល់ទាត់​សមាគម​ហិរញ្ញវត្ថុ​កម្ពុជា បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០១២ ដោយ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក្នុង​គោលបំណង​កសាង​ទំនាក់ទំនង​ល្អ​ក្នុងចំណោម​សមាជិកសមាគម​ហិរញ្ញវត្ថុ​កម្ពុជា លើកកម្ពស់​ការរស់នៅ​ប្រកបដោយ​សុខភាព និង​រួមចំណែក​លើកស្ទួយ​វិស័យ​កីឡា​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ប្រា​សាក់​យកឈ្នះ​អេ​អឹម​ខេ​ជាថ្មីទៀត​ដោយ​លទ្ធផល ៤-០ ដូច​វគ្គ​ប្រកួត​លើក​មុន​ និពន្ធដោយ : សេង គឹមតាឡា       July-12-2016,  10:48 am         81

​ក្រុមបាល់ទាត់​ប្រា​សាក់ បានឈ្នះ​ពានរង្វាន់​ដ៏​អស្ចារ្យ​នេះ​ក្នុង​ឆ្នាំ​២០១៤ ហើយ​នៅ​ឆ្នាំនេះ ប្រា​សាក់​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​លើក​ពានរង្វាន់​នេះ​សារជាថ្មី​។ គួរបញ្ជាក់​ផងដែរ​ថា ពុំមាន​ការរៀប​ចំការ​ប្រកួត​ពានរង្វាន់​នេះ​ក្នុង​ឆ្នាំ​២០១៥​ទេ​៕