ធី សុវណ្ណថា ​ថាលោក កែម ឡី​ ធ្លាប់ផ្តំាកុំឲ្យចូល CNRP

រាជធានីភ្នំពេញ ៖ ​នាយិកាអង្គការយុវជនកិច្ចការសង្គម​ កញ្ញា ធី សុវណ្ណថា​ បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម (Facebook)​ ដោយអះអាងថា​ អ្នកវិភាគសង្គម និងនយោបាយ​ដ៍ល្បីល្បាញលោកបណ្ឌិត​ កែម ឡី ​ធ្លាប់បានផ្តំាផ្ញើកុំឲ្យនាង (ធី សុវណ្ណថា) ​ចូលរួមជាមួយគណបក្សសង្រ្គោះជាតិ​ (CNRP) ​ហើយលោក កែម ឡី ក៍មិនចូលដែរ ។

អតីតដែលធ្លាប់​ជាអ្នកចូលរួមយ៉ាងសកម្មក្នុង​ការបម្រើនយោបាយឲ្យគណបក្សសង្រ្គោះជាតិ ​ធី សុវណ្ណថា​ បានសរសេររៀបរាប់​ទៀតថា ​« អាណិតសពបណ្ឌិត កែម ឡី ណាស់ ​កាលគាត់នៅរស់ ​គាត់នឹងខ្ញុំតែងដើរជាមួយគ្នា ​ទំាងមេបក្សCNRP ​និងសកម្មជន​រិះគន់ជេរគាត់(លោក កែម ឡី)​ បែរជាមកតំាងខ្លួនជាអ្នកស្រឡាញ់ ​គោរពគាត់និងលើកគ្នាមកកាងសពគាត់ ​រារំាងដេញខ្ញុំ មិនឲ្យ​គោរពសពគាត់​។»

មិនទាន់មាន​ប្រតិកម្មតបភ្លាមៗនៅឡើយទេ ​ពីមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ​ជុំវិញការលើកឡើង​ខាងលើរបស់កញ្ញា ធី សុវណ្ណថា ៕