៣ថ្ងៃទៀត សវនា​ការ​កាត់​ទោស​ឧកញ៉ា ថោង សារ៉ាត់

រាជធានី​ភ្នំពេញ ៖ ប្រភព​ច្បាស់​ការណ៍​ពី​សាលាដំបូង​រាជធានី​បានឱ្យ​ដឹង​ថា ថ្ងៃ​ទី​១៥ កក្កដា នេះ លោក​ថោ​ង សា​រ៉ាត់ មាន​គោរម​ងារ​​ជា​ឧកញ៉ា​កន្លង​មក​នោះ ដែល​កំពុង​ជាប់ចោទ ​ជា​អ្នក​នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ត្រូវ​ឡើង​ជ្រុ​ញ​ហើយ (​កាត់​ទោស​) ។

កន្លង​មក និង​ថ្មី​ៗ​នេះ មេខ្លោង​ជាប់ចោទ ថោ​ង សា​រ៉ាត់ ដែល​ត្រូវ​ដាក់​ឱ្យ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​.​ស មិនសូវ​បាន​ដេក​នៅ​ពន្ធនាគារ​ទេ គឺ​បាន​ដេក​បន្ទប់​ពិសេស​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ដែល​សង្ស័យ​ថា «​គុក​មិន​ឱ្យ​គាត់​ដេក​ទេ​» ។

មតិ​នានា​និយាយ​ថា អ្នកមាន​ទោះបី​ជាប់គុក ក៏​គុក​មិន​ឱ្យ​ដេក​ដែរ ។

ប្រ​ពពី​មន្ទីរពេទ្យ​រុ​ស្ស៊ី​និយាយ​ថា ភ្ញៀវ​សំណង់​មាន​មេការ​សំណង់​៩៩៩ ដែល​នៅ​ជាប់​របង​មន្ទីរពេទ្យ​ចេញ​-​ចូល​ពិភាក្សា​ការងារ​សំណង់​បុរី រហូត​មាន​ចុះហត្ថលេខា​សម្រេច​ការងារ​ទៀត​ផង ។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ សន​វនា​ការ​ថ្ងៃ​ទី​១៥ កក្កដា នឹង​មក​ដល់ តើ​លទ្ធផល​យ៉ាងណា​នោះ គង់​នឹង​ដឹង​មិន​ខាន តាម​រយៈ​កោះ​សន្តិ​ភាព ។