ជា វណ្ណា​រិ​ទ្ធ ពង្រីក​ជំនួញ​ក្រោយ​ក្លាយជា​ឪពុក !

6 Videos


បើទោះបីជារៀបការ និង មានកូនក៏ពិតមែន តែពិធីកររូបសង្ហារ ជា វណ្ណារិទ្ធ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ជាពិសេសចុងក្រោយនេះលោកក្តោបបានតំណែងតួឯកប្រុសជាបន្តបន្ទាប់ ។

P9

ជា វណ្ណា​រិ​ទ្ធ ពង្រីក​ជំនួញ​ក្រោយ​ក្លាយជា​ឪពុក !

អ្វីដែលកត់សំគាល់ថ្មីៗនេះគេសង្កេតឃើញលោក ជា វណ្ណារិទ្ធ បានពង្រីកជំនួញជាច្រើនដែលលោកបានយកឈ្មោះកូនប្រុសធ្វើជាស្លាកយីហោថែមទៀតផង ។ ក្រៅពីមុខជំនួញដែលមានស្រាប់ពេលនេះ លោក ជា វណ្ណារិទ្ធ និង ភរិយាបានបន្ថែមរបរជាច្រើនដែលមានដូចជាការលក់សម្លៀកបំពាក់កូនក្មេង ណែម និង បំពេញរាជត្រាំថែមទៀតផង ។

ជា វណ្ណា​រិ​ទ្ធ ពង្រីក​ជំនួញ​ក្រោយ​ក្លាយជា​ឪពុក !

លោក ជា វណ្ណារិទ្ធ បានដាក់យកឈ្មោះកូនប្រុសជាទីស្រលាញ់របស់លោកជាឈ្មោះហាងថ្មី The Fame Story ដែលនិងដំណើរការនៅថ្ងៃទី ១៨ កក្កដា ខាងមុខនេះ ។ មានការនិយាយថាតាំងពីមានកូនលោក ជា វណ្ណារិទ្ធ និង ភរិយាប្រឹងប្រែងបង្កើតមុខជំនួញជាបន្តបន្ទាប់ ។ ក្នុងនោះក៏ទទួលបានការគាំទ្រពីសំណាក់មហាជនជា ច្រើនផងដែរ ។

ជា វណ្ណា​រិ​ទ្ធ ពង្រីក​ជំនួញ​ក្រោយ​ក្លាយជា​ឪពុក !

សម្រាប់ឆ្នាំ ២០១៦ នេះ លោក ជា វណ្ណារិទ្ធ ក៏មានឪកាសក្តោបបានតំណែងតួឯកជាបន្តបន្ទាប់ដែលមានដូចជារឿង «អ្នកនាងម្ចាស់ឡឺកឺ» ដែលបានចាក់បញ្ចាំងនៅតាមបណ្តារោងភាពយន្តនានា និង ទទួលបានជោគជ័យគួរឱ្យកត់សំគាល់ ។

ជា វណ្ណា​រិ​ទ្ធ ពង្រីក​ជំនួញ​ក្រោយ​ក្លាយជា​ឪពុក !

សព្វថ្ងៃលោកកំពុងថតរឿង«សង្សារខ្ញុំក្រមុំកូនមួយ» ដែលមាន សារាយ សក្ខណា ជាតួឯកស្រី។ មិនត្រឹមជោគជ័យជាមួយការងារប៉ុណ្ណោះទេ ។ ជីវិតគ្រួសាររបស់ពិធីកររូបនេះក៏ទទួលបានការកោតសរសើរពីសំណាក់ទស្សនិកជនថា វណ្ណារិទ្ធ ជាស្វាមីដែលល្អ ចេះស្រឡាញ់ភរិយា និង កូន ៕

                                                                                   ចេនី