អតីត​មិត្ត​ប្រុស Taylor Swift តែង​បទ​ថ្មី​ដៀមដាម​ដល់​នាង ?

6 Videos

កាលពីពេលថ្មីៗនេះ អតីតមិត្តប្រុសជាងមួយឆ្នាំរបស់តារាចម្រៀងអាមេរិក Taylor Swift លោក Calvin Harris បានចេញបទថ្មី Ole ច្រៀងរួមគ្នានឹងលោក John Newman ដែលមហាជនគិតថា បទនេះលោកចង់និយាយដៀមដាមពីទំនាក់ទំនងស្នេហាថ្មីរបស់អតីតមិត្តស្រីលោក ។

P9

អតីត​មិត្ត​ប្រុស Taylor Swift តែង​បទ​ថ្មី​ដៀមដាម​ដល់​នាង ?

ឌីជេជនជាតិស្កុតឡេនរូបនេះភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមិត្តស្រីធ្លាប់ស្រឡាញ់គ្នាជាងមួយឆ្នាំ របស់លោកមានស្នេហាថ្មីភ្លាមៗ ក្រោយពីបែកគ្នាមិនទាន់បានមួយសប្តាហ៍ស្រួលបួលផង ។ ប្រភពមួយបានឲ្យដឹងថា លោក Calvin បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការសរសេរបទនេះ តែបទនេះមានភ្លេងចម្លែកបន្តិច ព្រោះថារាល់ទំនុកភ្លេងមិនត្រូវបានកែតម្រូវអ្វីឡើយ ។ ទោះជាយ៉ាងណាក្តី លោក Calvin និង ដៃគូចម្រៀងលោក John ក៏បានបញ្ជាក់ដែរថា រាល់ពាក្យពេចន៍ក្នុងបទនេះមិនមែនសំដៅលើទំនាក់ទំនងស្នេហាថ្មីរបស់ Taylor ព្រោះបទនេះត្រូវបាននិពន្ធឡើងតាំងពីលោក Calvinមិនទាន់បែកគ្នាម្ល៉េះ ។

អតីត​មិត្ត​ប្រុស Taylor Swift តែង​បទ​ថ្មី​ដៀមដាម​ដល់​នាង ?

គួរបញ្ជាក់ដែរថា លោក Calvin និង Taylor បានដើរលើផ្លូវរៀងខ្លួន បន្ទាប់ពីស្រឡាញ់គ្នាបាន ១៥ ខែ តែមិនទាន់បានប៉ុន្មានផង ស្រាប់តែឃើញ Taylor មានស្នេហាថ្មី និង ថែមទាំងគេចាប់បានរូបថតឱបថើបគ្នាទៀតផង ៕ ថាវរិទ្ធ (ប្រភព ៖ឡបលីផប)