Checky ធ្វើ​ត្រាប់សត្វជ្រូក ស្រីស្អាត៤នាក់សើច​កប់​ហ្មង

ល្ងាចមិញ​ខ្សែ​ភាពយន្ត​ “អត់​ខ្វល់​សំខាន់​អូន​ស្អាត” សម្ពោធ​នៅ​រោង​កុន​ Major Cineplex by cellcard ប៉ុន្តែ​មុន​នឹង​ចូល​​ដល់​ការ​ចាក់​បញ្ចាំង​រឿង​នេះ ​ក្រុម​សិល្បករ​នាំ​គ្នា​លើក​ឈុត​សម្ដែង​​ខ្លះ​ៗ មក​បង្ហាញ​​​ជូន​បងប្អូន​ទស្សនា​ ដែល​ក្នុង​នោះ Checky​ បាន​ធ្វើ​ត្រាប់​សំឡេង​សត្វ​ជ្រូក​ ធ្វើ​ឲ្យ​តារា​ស្រី​៤​ដួង​ទៀត​ផ្ទុះ​សំណើច​ខ្លាំង​តែ​ម្តង​​​។

 

Checky ធ្វើ​ត្រាប់សត្វជ្រូក ស្រីស្អាត៤នាក់សើច​កប់​ហ្មង

 

តារា​សម្ដែង​នៅ​ក្នុង​រឿង​នេះ​មាន​កញ្ញា ស៊ិន យ៉ូប៊ីន កញ្ញា មាស​ថន ស្រីណៃ កញ្ញា រ៉ូ ចាន់ដារ៉ា កញ្ញា ពុធ ស្រីខួច នាយ ចឺម Checky ប៊ុនម៉ា តូយ៉ា រួម​ទាំង​តារា​កិត្តិយស​ជា​ច្រើន​ដួង​ទៀត​ ដែល​រឿង​នេះ​​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​តាម​បណ្ដា​រោង​ភាពយន្ត​ទំនើប​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី ១៤ ខែ​កក្កដា ខាង​មុខ​នេះ​ហើយ។

 

ទស្សនា​ការ​សម្ដែង​របស់​ពួក​គេ​បន្តិច​មើល៍​៖
​​​​

 

អត្ថបទ៖ ថា ម៉ាលីដា