កូនប្រុស Osama bin Laden ចេញ​មុខ​គំរាម​បន្ត​វាយប្រហារ​អាមេរិក​ដល់​ក្នុង​ប្រទេស​ថែម​ទៀត

អ្នកបន្តវេនរបស់កំពូលភេរវជន Osama bin Laden ដែលត្រូវជាកូនប្រុសរបស់លោកផ្ទាល់នេះ ពេលនេះបានធ្វើការប្រកាសមួយ តាមបណ្ដាញសង្គមនានាៗ ដោយគេប្ដេជ្ញាថា នឹងសងសឹកចំពោះអាមេរិក ដែលបានសម្លាប់ឪពុកខ្លួន នេះបើយោងតាមសារសំឡេងដែលមានរយៈពេល២១នាទី ដោយវាត្រូវបានចែកចាយតគ្នានៅលើបណ្ដាញសង្គមជាច្រើន ។
Hamza bin Laden ជាកូនប្រុសរបស់អតីតមេដឹកនាំក្រុម al Qaeda ដែលបានបង្កវិនាសកម្មសម្រាប់ពលរដ្ឋអាមេរិកដ៏ធំបំផុតមិនធ្លាប់មាន ហើយរូបគេបានសន្យាថា គេនឹងបន្តធ្វើការប្រឆាំងអាមេរិក ជាមួយនឹងក្រុមភេរវជនក្នុងសាកលលោកទាំងមូល ដោយនៅក្នុងសារសំឡេងនោះគេបានប្រកាសថា “យើងគ្រប់គ្នាជា Osama” ។
“យើងនឹងបន្តវាយប្រហារអ្នក ក្នុងប្រទេសអ្នក និងនៅបរទេស ដោយវាជាការឆ្លើយតបនឹងការគាបសង្កត់មកលើជនជាតិមូស្លីម ក្នុងប្រទេសប៉ាឡេស្ទីន អាហ្វហ្គានីស្ថាន ស៊ីរី អ៊ីរ៉ាក់ យេមែន សូម៉ាលី និងជនជាតិមូស្លីមឯទៀត ដែលទ្រាំរស់មិនបានក្រោមការគាបសង្កត់របស់អ្នក ។ ជាការសងសឹកធ្វើឡើងដោយជនជាតិមូស្លីម សម្រាប់ Sheikh Osama សូមឲ្យព្រះអាឡាផ្ដល់សេចក្ដីមេត្តាករុណាដល់លោកផង ។ វាមិនមែនជាការសងសឹកសម្រាប់បុគ្គលលោក Osama តែម្នាក់ទេ តែគឺជាការសងសឹកសម្រាប់អ្នកដែលព្យាយាមការពារសាសនាឥស្លាមដែរ” នេះជាអ្វីដែល Hamza បាននិយាយ ។

គួរបញ្ជាក់ថា Osama bin Laden ត្រូវបានកងទ័ពពិសេសអាមេរិកលបសម្លាប់ នៅកន្លែងលាក់ខ្លួនក្នុងប្រទេសប៉ាគីស្ថាន នាឆ្នាំ២០១១ ដោយសារតែការវាយប្រហារ១១ កញ្ញា ឆ្នាំ២០០១ មកលើអគារពាណិជ្ជកម្មពិភពលោក ហើយមកទល់ពេលនេះ Hamza bin Laden មានអាយុ២០ជាងហើយ ៕

កូនប្រុស Osama bin Laden ចេញ​មុខ​គំរាម​បន្ត​វាយប្រហារ​អាមេរិក​ដល់​ក្នុង​ប្រទេស​ថែម​ទៀត កូនប្រុស Osama bin Laden ចេញ​មុខ​គំរាម​បន្ត​វាយប្រហារ​អាមេរិក​ដល់​ក្នុង​ប្រទេស​ថែម​ទៀត កូនប្រុស Osama bin Laden ចេញ​មុខ​គំរាម​បន្ត​វាយប្រហារ​អាមេរិក​ដល់​ក្នុង​ប្រទេស​ថែម​ទៀត

ប្រភព៖ kqube

  • កូនប្រុស Osama bin Laden ចេញ​មុខ​គំរាម​បន្ត​វាយប្រហារ​អាមេរិក​ដល់​ក្នុង​ប្រទេស​ថែម​ទៀត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ជីវិតនិងសង្គម
Tags: