ដើរ​ចេញ​ពី​សហគមន៍​អឺរ៉ុប​ភ្លាម អង់គ្លេស​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​៥៩​គ្រឿង

នៅក្នុងពិធីពិព័រណ៍យន្តហោះ Farnborough ដែលបានប្រារព្ធឡើងនាភាគខាងត្បូងប្រទេសអង់គ្លេស កាលពីថ្ងៃច័ន្ទនេះ ចក្រភពអង់គ្លេសបានប្រកាសថា គេនឹងទិញយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រផ្សេងទៀតសរុបមានតម្លៃជាង៦.២ពាន់លានដុល្លារអាមេរិក ក្រោមការសហការជាមួយនឹងក្រុមហ៊ុនយន្តហោះ Boeing Co. ដោយមានយ៉ាងតិចកិច្ចព្រមព្រៀង២ផ្សេងគ្នា ។
ក្នុងនោះដែរ ក្រុមហ៊ុនយន្តហោះ Chicago នឹងធ្វើការផ្គត់ផ្គង់យន្តហោះចម្បាំង P-8A Poseidon សម្រាប់ល្បាតដែនទឹកចំនួន៩គ្រឿង ដល់កងទ័ព Royal Air Force (RAF) និងឧទ្ធម្ភាគចក្រចម្បាំង Apache ជំនាន់ចុងក្រោយ៥០គ្រឿងទៀត ដល់កងទ័ពអង់គ្លេស (British army) នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិ ។
កិច្ចព្រមព្រៀងក្នុងការទិញយន្តហោះ P-8A Poseidon ទាំង៩គ្រឿងនោះ គឺធ្វើឡើងដោយផ្អែកលើយន្តហោះ Boeing 737 ហើយវាមានតម្លៃជាង៣ពាន់លានផោន សម្រាប់កញ្ចប់ថវិការយៈពេល១០ឆ្នាំ ដោយគេរំពឹងថា វានឹងត្រូវបញ្ជូនមកឲ្យកងទ័ព RAF នាឆ្នាំ២០១៩-២០២០ ។ “តម្លៃទាំងនោះ គឺក្ដោបរួមទាំងថ្លៃចំណាយសម្រាប់បុគ្គលិក ថ្លៃហ្វឹកហ្វឺន ហេដ្ឋារចនាសម្ព័ន្ធ និងការផ្គត់ផ្គង់សម្ភារៈចាំបាច់ផ្សេងទៀត សម្រាប់អាកាសយានដ្ឋានរបស់ RAF នៅទីក្រុង Lossiemouth ប្រទេសស្កុតឡែន”
ចំណែកឯឧទ្ធម្ភាគចក្រចម្បាំង Apache ជំនាន់ AH-64E ចុងក្រោយវិញ វាមានសមត្ថភាព “ផ្ទុកអាវុធបានច្រើនជាងមុន ក៏ដូចជាចំពោះបញ្ហាសាំងដែរ” ដោយវាត្រូវបានគេរំពឹងថា នឹងអាចចូលបម្រើកងទ័ពអង់គ្លេសនៅឆ្នាំ២០២២បាន ។
ឧទ្ធម្ភាគចក្រចម្បាំង Apache ជាឧទ្ធម្ភាគចក្រយោធាដ៏ទំនើប ដោយវាមានបំពាក់កាំភ្លើងកាណុងប្រភេទ៣០មិល្លីម៉ែត្រ ហើយវាត្រូវបានអាមេរិកយកបម្រើការឲ្យកងទ័ពអាកាសគេ អស់ជាច្រើនឆ្នាំមកហើយ ក៏ធ្លាប់ប្រលូកក្នុងសង្គ្រាមច្រើនដែរ ជាក់ស្ដែងសង្គ្រាមអ៊ីរ៉ាក់តែម្ដង ។

គួរបញ្ជាក់ថា ការសម្រេចចិត្តទិញយន្តហោះចម្បាំងក្នុងបរិមាណដ៏ច្រើនបែបនេះ ធ្វើឡើងក្រោយពីប្រជាមតិនៃការចាកចេញពីសហភាពអឺរ៉ុប បានសម្រេចលទ្ធផលថា ប្រជាជនអង់គ្លេសភាគច្រើនលែងចង់នៅជាសមាជិកសហភាពអឺរ៉ុបហើយ ម្យ៉ាងវិញទៀត លោក David Cameron ក៏បានប្រកាសថា នឹងចុះចេញពីតំណែងដែរ ៕

ដើរ​ចេញ​ពី​សហគមន៍​អឺរ៉ុប​ភ្លាម អង់គ្លេស​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​៥៩​គ្រឿង ដើរ​ចេញ​ពី​សហគមន៍​អឺរ៉ុប​ភ្លាម អង់គ្លេស​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​៥៩​គ្រឿង ដើរ​ចេញ​ពី​សហគមន៍​អឺរ៉ុប​ភ្លាម អង់គ្លេស​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​៥៩​គ្រឿង

ប្រភព៖ kqube

  • ដើរ​ចេញ​ពី​សហគមន៍​អឺរ៉ុប​ភ្លាម អង់គ្លេស​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​៥៩​គ្រឿង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ជីវិតនិងសង្គម
Tags: