​ថ្ងៃ​ដំបូង​ ក្រុម​វាយ​កូន​បាល់​កម្ពុជា​​ចាញ់​លីបង់​ ពាន​ Davis Cup នៅ​អ៊ីរ៉ង់​

ក្រុម​​កីឡា​វាយ​កូន​បាល់​កម្ពុជា​បាន​ចាញ់​​ក្រុម​លីបង់​ ៣-០ សម្រាប់​ការ​ប្រកួត​ថ្ងៃ​ដំបូង​នៃ​ពាន​រង្វាន់ Davis Cup ដែល​កំពុង​ប្រកួត​នៅ​ប្រទេស​អ៊ីរ៉ង់។ តាម​ប្រភព​ពី​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​វាយ​ទោល​បុរស​​របស់​កម្ពុជា​​គឺ តាន់ នីសាន់ ចាញ់​ក្នុង​លទ្ធផល ៦-២ និង ៦-២ ខណៈ​វាយ​ទោលបុរស ប៊ុន កេន្នី ​បាន​ចាញ់​ក្នុង​លទ្ធផល ៦-២ និង  ៧-៦។ ចំណែក​វិញ្ញាសា​វាយ​គូ​បុរស ក្រុម​កម្ពុជា​​គឺ តាន់ នីសាន់ និង ម៉ម ផល្គុន ​ក៏​ចាញ់​​លីបង់​ដែរ​​ដោយ​លទ្ធផល ៦-៤ និង ៦-៣។ សរុប​ទាំង​៣​វិញ្ញាសា​កាល​ពី​ម្សិល​មិញ កម្ពុជា ចាញ់ លីបង់ ៣-០។

 

ថ្ងៃ​នេះ​ក្រុម​កីឡា​វាយ​កូន​បាល់​កម្ពុជា​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​កាតារ​បន្ត​ទៀត។ ក្រុម​កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូល B ជា​មួយ ស៊ីរី លីបង់ កាតារ និង​សិង្ហបុរី ដែល​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង​ៗ​ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់ Davis Cup នៅក្រុម Asia/Oceania III។ ចាំ​មើល ក្រុម​កម្ពុជា​អាច​ស្វែង​រក​ជ័យជម្នះ​បាន​អត់​រសៀល​ថ្ងៃ​នេះ?

 

​ថ្ងៃ​ដំបូង​ ក្រុម​វាយ​កូន​បាល់​កម្ពុជា​​ចាញ់​លីបង់​ ពាន​ Davis Cup នៅ​អ៊ីរ៉ង់​

 ក្រុម​វាយ​កូន​បាល់កម្ពុជា

 

​ថ្ងៃ​ដំបូង​ ក្រុម​វាយ​កូន​បាល់​កម្ពុជា​​ចាញ់​លីបង់​ ពាន​ Davis Cup នៅ​អ៊ីរ៉ង់​

វាយ​ទោល ប៊ុន កេន្នី

 

​ថ្ងៃ​ដំបូង​ ក្រុម​វាយ​កូន​បាល់​កម្ពុជា​​ចាញ់​លីបង់​ ពាន​ Davis Cup នៅ​អ៊ីរ៉ង់​

វាយ​ទោល តាន់ នីសាន់

 

​ថ្ងៃ​ដំបូង​ ក្រុម​វាយ​កូន​បាល់​កម្ពុជា​​ចាញ់​លីបង់​ ពាន​ Davis Cup នៅ​អ៊ីរ៉ង់​

វាយ​គូ តាន់ នីសាន់ និង ម៉ម ផល្គុន

 

អត្ថបទ៖ នួន ស៊ីណា
ប្រភព៖ Tennis Cambodia