ភរិយា​និងកូនៗលោក ​កែម ឡី ​នឹងទៅរស់នៅអូស្រ្តាលី

រាជធានីភ្នំពេញ ៖ ​ប្រភពពីក្រុមគ្រួសារសាច់ញាតិលោក​ កែម ឡី ​បានបង្ហើបឲ្យដឹងថា​ ភរិយានិងកូនៗទំាងអស់​របស់លោក កែម ឡី នឹង​ទៅរស់នៅក្នុងប្រទេសអូស្រ្តាលី ​បន្ទាប់ពីរៀបចំពិធីបុណ្យសពលោក​ កែម ឡី ​រួចរាល់ចប់សព្វគ្រប់ ។

ប្រភពបន្តថា ​ការទៅរស់នៅប្រទេសអូស្រ្តាលីនេះ​ ដោយសារមានការជួយជ្រោមជ្រែង​ពីស្ថានទូតអូស្រ្តាលី​ផ្ទាល់តែម្តង ដែលបានទាក់​​ទង​មកលោកស្រី ​ប៊ូ រចនា ​​ភរិយាលោកបណ្ឌិត កែម ឡី៕