ក្រសួង​សាធារណការ​ស្នើ​ឲ្យ​​​ ក្រុមហ៊ុនជប៉ុន ផ្ដល់​ប៉ាន់​ផលិតផល​ ដែលធ្វើឲ្យ​ផ្លូវ​​រឹងមាំជាប់​បានយូរ

ក្រសួង​សាធារណការ​ស្នើ​ឲ្យ​​​ ក្រុមហ៊ុនជប៉ុន ផ្ដល់​ប៉ាន់​ផលិតផល​ ដែលធ្វើឲ្យ​ផ្លូវ​​រឹងមាំជាប់​បានយូរ



ភ្នំពេញ​ ៖​ ​លោក​ ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ​បាន​ស្នើ​ឲ្យ ក្រុមហ៊ុន​ SPEC Co., Ltd. របស់ ប្រទេស​ជប៉ុន​ ផ្ដល់​ប៉ាន់​ផលិតផល​សារធាតុ​ម្យ៉ាង​ ជួយ​ធ្វើឲ្យ​ដី​មាន​សភាព​រឹងមាំ​ ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​ការសាងសង់​ផ្លូវ​នៅ​ក្នុង​កម្ពុជា។

ការស្នើសុំ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក្នុងឱកាសដែល លោកទេសរដ្ឋមន្ត្រី បានទទួលជួបពិភាក្សា​ការងារ​ជាមួយ​លោក Yuichi Kubo នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ SPEC Co., Ltd ដោយមាន​ការ​អម​ដំណើរ​ពី លោក Fumiaki Takahashi ប្រធាន​សមាគម​កម្ពុជា​ជប៉ុន និង​ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

នា​ឱកាស​នោះ លោក Kubo បាន​ណែនាំ​ដល់​លោក​ទេសរដ្ឋមន្ត្រី រួមទាំង​មន្ត្រីជាន់ខ្ពស់​​នៅ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ឲ្យ​បាន​ស្គាល់​សារធាតុ​ម្យ៉ាង​ ដែលមានឈ្មោះថា “Stein” អាចជួយ​ធ្វើឲ្យ​ដី​មាន​សភាព​រឹងមាំ ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើងដល់​ការសាងសង់​ផ្លូវ​នៅក្នុង​កម្ពុជា​។

ជាមួយគ្នានេះ លោក​ក៏បាន​ជម្រាបជូន​លោក ទេសរដ្ឋមន្ត្រី​ផងដែរ​ថា​៖ ផលិតផល​នេះ​ជួយ​ធ្វើឲ្យ​ផ្លូវ​កាន់​តែ​មាន​ភាព​រឹងមាំ​ និង​ជាប់​បានយូរ ហើយ​ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​សម្រាប់​ការសាងសង់​ផ្លូវ​នៅតាម​ជនបទ ​នៅក្នុង​ប្រទេស​ជប៉ុន​កាលពី​អតីតកាល។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​លោក​ Kubo ដែល​បាន​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ផលិតផល​នេះ ដើម្បី​ជួយ​លើក​កម្ពស់​ការសាងសង់​ផ្លូវ​នៅ​កម្ពុជា ​និង​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ប៉ាន់​ផលិតផល​សម្រាប់​ធ្វើតេស្ត​នៅ​កម្ពុជា៕

ក្រសួង​សាធារណការ​ស្នើ​ឲ្យ​​​ ក្រុមហ៊ុនជប៉ុន ផ្ដល់​ប៉ាន់​ផលិតផល​ ដែលធ្វើឲ្យ​ផ្លូវ​​រឹងមាំជាប់​បានយូរ

ក្រសួង​សាធារណការ​ស្នើ​ឲ្យ​​​ ក្រុមហ៊ុនជប៉ុន ផ្ដល់​ប៉ាន់​ផលិតផល​ ដែលធ្វើឲ្យ​ផ្លូវ​​រឹងមាំជាប់​បានយូរ