ចោរ​ប្លន់​ដ៏​កក្រើក​​​ខេត្ត​រតនគិរី​ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ទាំង​សំបុក

ចោរ​ប្លន់​ដ៏​កក្រើក​​​ខេត្ត​រតនគិរី​ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ទាំង​សំបុក



រតនគិរី​ ៖ ​ចោរប្លន់​ដ៏​កក្រើក​នៅ​ខេត្ត​រតនគិរី​ ត្រូវ​​​ប៉ូលិស​ចាប់​បាន​ទាំង​សំបុក ​ក្នុង​នោះ​ ចោរ​ប្រុស ស្រី​​សរុប​មាន​៤​នាក់ តែ​ចាប់​បាន​៣​នាក់​ រត់​រួចខ្លួន​១​នាក់។

លទ្ធផល​​នៃ​ការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ចោរប្លន់​កាលពី​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា ​ឆ្នាំ​២០១៦​ នៅ​ភូមិ​វ៉ង​ ឃុំ​កាចូន ស្រុក​វើនសៃ​ ខេត្ត​រតនគិរី​នោះ ​​នៅ​ថ្ងៃ​ទី​១ ​ខែ​កក្កដ ​ឆ្នាំ​២០១៦​ កម្លាំង​ជំនាញ​បាន​ចុះ​ឆែកឆេរ​ផ្ទះ​មុខសញ្ញា​សង្ស័យ​ឈ្មោះ​ពេជ្រ​ ផល្លី​ ២​កន្លែង​(​ផ្ទះ​ប្រពន្ធដើម​ និង​ប្រពន្ធចុង​)​ នៅ​ភូមិ​ទៀម​ក្រោម ​ឃុំ​ភ្នំ​កុក​ ស្រុក​វើ​ន​សៃ ដោយ​​រក​ឃើញ​ថ្នាំ​បាញ់​ស្មៅ​១២​ធុង​ ដែល​ក្រុមហ៊ុន​បាត់​កាលពី​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៦ របាំង​ពាក់​បិទមុខ​១ និង​កាំភ្លើង​ច្នៃ​១​ដើម។ ប៉ុន្តែ​ជនសង្ស័យ​ បាន​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ ទើប​ ​ស្នងការដ្ឋាន​ខេត្ត​រតនគិរី​សហការ​ជាមួយ​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​ និង​ដឹកនាំ​ជំនាញ ​ដោយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ​បាន​ដំណើរការ​ស្រាវជ្រាវ​ ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់​ឈ្មោះ​នី​យូ​សុះ​ មាន​ទីលំនៅ​ស្រុក​តំបែ ​ខេត្ត​ត្បូងឃ្មុំ​ និង​ឈ្មោះ​តាំ​គ្រី​យ៉ា​ ​មាន​ទីលំនៅ​ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​.​(ទាំង​២​នាក់​ជា​ជនជាតិ​ចាម)។ ចំណែក​ជនសង្ស័យ​ឈ្មោះ​ពេជ្រ​ផល្លី​បាន​រត់​គេច​ខ្លួនបាត់ ​មិន​ទាន់​ចាប់​ខ្លួន​បាន​ដដែល។

តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ខាង​លើ​នៅ​ថ្ងៃ​ទី​៩ ​ខែ​កក្កដា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១១​និង​៣០​​នាទី​យប់​ សមត្ថកិច្ច​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​ ដោយមាន​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ប្រពន្ធ​ចុង​របស់​ពេជ្រ ផល្លី ឈ្មោះ ក្រាយ ច្រំ ជនជាតិ​លន់​ មាន​ទីលំនៅ​ភូមិ​ទៀម​ក្រោម ឃុំ​ភ្នំ​កុក ស្រុក​វើ​ន​សៃ​ ជា​បក្ខពួក។

ឆ្លងតាម​ការ​សួរចម្លើយ​ជន​សង្ស័យ​ឈ្មោះ ក្រាយ ច្រំ បាន​នាំ​កម្លាំង​យើង​ទៅ​យក​វត្ថុ​តាង​ក្នុង​អំពើ​ប្លន់​ដែល​បាន​លាក់​ទុក​រួម​មាន​ អាវុធ​AK​កាត់​ស្វាយ​មួយ​ដើម បង់​មួយ គ្រាប់​២៦​ គ្រាប់ អាវុធខ្លី​មួយ​ដើម បង់​មួយ គ្រាប់​៩​គ្រាប់ កងដៃ​ប្លាទីន​១​វង់ ក្រវិល​ប្លាទីន​១​គូ ​ចិញ្ចៀន​ប្លាទីន​១​វង់​ និង​ខោ​ខូវប៊យ​២។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​រួម​នឹង​វត្ថុ​តាង ​ត្រូវ​បាន​​បញ្ជូន​​​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ដើម្បី​រៀបចំ​សំណុំ​បែបបទ បញ្ជូន​ទៅ​តុលាការ​ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ៕

ចោរ​ប្លន់​ដ៏​កក្រើក​​​ខេត្ត​រតនគិរី​ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ទាំង​សំបុកចោរ​ប្លន់​ដ៏​កក្រើក​​​ខេត្ត​រតនគិរី​ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ទាំង​សំបុក

ចោរ​ប្លន់​ដ៏​កក្រើក​​​ខេត្ត​រតនគិរី​ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ទាំង​សំបុក