ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ ​ត្រូវ​ធ្វើ​អ្វី​ដែល​ពលរដ្ឋ​ត្រូវការ​

ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ ​ត្រូវ​ធ្វើ​អ្វី​ដែល​ពលរដ្ឋ​ត្រូវការ​



បន្ទាយមានជ័យ ៖ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ ក្រុមការងារ​ចុះ​មូលដ្ឋាន ​ត្រូវ​ធ្វើ​អ្វី​ដែល​ពលរដ្ឋ​ត្រូវការ ​និង​ជួយ​ពលរដ្ឋ​ណា​ដែល​ខ្វះ​លទ្ធភាព​។

ការ​លើក​ឡើង​ខាងលើ​នេះ​ធ្វើឡើង​ក្នុង​ពិធី​បូកសរុប​សកម្មភាព​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​ខេត្ត​បន្ទាយមានជ័យ ​កាលពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦​ នៅ​នឹង​សាល​ប្រជុំ​សាលាខេត្ត ​ដោយ​មាន​ការចូលរួម​ពី​ឯកឧត្ដម ​អស់លោក​ ជា​ក្រុមការងារ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ខេត្ត​។​

លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ​បន្ទាប់ពី​លើកឡើង​ពី​ស្ថានភាព​ភូមិសាស្ត្រ​ខេត្ត រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ឆន្ទៈ​ដ៏​មោះមុត​ និង​ការ​បោះ​ជំហាន​ទៅមុខ​ក្នុង​កិច្ច​ដំណើរការ​កំណែទម្រង់​អភិបាលកិច្ច​ថ្នាក់​មូលដ្ឋាន សំដៅ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ជំរុញ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​ប្រកបដោយ​ប្រសិទ្ធភាព។​ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ និង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​កំណែទម្រង់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មាន​លក្ខណៈ​ស៊ី​ជម្រៅ ​និង​យូរអង្វែង​ ទាំង​ផ្នែក​រដ្ឋបាល ​និង​ផ្នែក​នយោបាយ ​តាមរយៈ​កា​រ​បង្កើត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ​ ដែល​កើតឡើង​ដោយ​ការបោះឆ្នោត​អ​សកល ​តាមរយៈ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ដែល​ជា​តំណាង​ផ្ទាល់​របស់​ប្រជាពលរដ្ឋ។

រដ្ឋាភិបាល​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា​ បាន​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​ជាច្រើន​ដូចជា ការ​កសាង​ប្រទេសជាតិ​ឲ្យ​ជឿនលឿន មាន​ភាព​ខ្លាំងក្លា​លើ​គ្រប់​វិស័យ ការពារ​ប្រទេសជាតិ​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស ក្នុង​ឯករាជ្យ សន្តិភាព អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​ដ៏​ពេញលេញ ថែរក្សា​រដ្ឋ​ធម្មនុញ និង​រាល់​សមិទ្ធផល​សង្គមជាតិ លើកកម្ពស់​កិត្យានុភាព​ជាតិ​ឲ្យ​កាន់តែ​ខ្ពស់​ឡើងជា​និច្ច។​

ជាមួយគ្នា​នោះ​ផង​ដែរ ​សមាជិក​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ​ក៏បាន​លើកឡើង​ពី​ចំណុច​ខ្លាំង​របស់​ក្រុមការងារ​ដែល​ចំណាយ​ពេល និង​ថវិកា​ចុះ​ដល់​មូលដ្ឋាន​ឆ្លើយតប​តាម​សំណូមពរ​ពលរដ្ឋ​បាន​មួយ​ចំនួន​ តែ​ក៏​មាន​ក្រុមការងារ​ខ្លះ​មិនបាន​ចុះ​ ដូចនេះ​ស្នើ​មានការ​ផ្លាស់ប្ដូរ ​ឬ​ក៏​ដក​ចេញ​ដើម្បី​ឲ្យ​ដំណើរការ​របស់​ក្រុម​ការងារ​ទៅ​ដោយ​រលូន។​

លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​បូកសរុប​កិច្ច​ការងារ​ថា​ អ្វី​ដែល​សំខាន់ ​ការ​ចុះ​ ឬ​ក៏​ការ​ធ្វើ​របស់​ក្រុមការងារ​ដែល​បាន​ចំណាយ​ថវិកា ​និង​ពេលវេលា​ដូចជា ​រូប​ឯកឧត្ដម​ផ្ទាល់ ​បាន​ចំណាយ​ថវិកា​ច្រើន​ណាស់​ តែ​មិន​ឃើញ​មាន​របាយការណ៍​ទៅលើ​ ដូចនេះ​ស្នើ​ឲ្យ​មាន​របាយការណ៍​គ្រប់​កិច្ច​ការដែល​បាន​ធ្វើ។ ក្នុង​នោះ​ដែរ ​ឯកឧត្ដម​ក៏​បាន​សរសើរ​ដល់​លោក​ឧត្ដមសេនីយ៍ទោ អាត់ ខែម ដែល​បាន​ដឹកនាំ​ក្រុមការងារ​ធ្វើការ​គ្រប់​បែបយ៉ាង ទាំង​កិច្ច​ការងារ​រក្សា​សន្តិសុខ និង​កិច្ច​ការងារ​សង្គម​ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​មហាជន​។​

ក្រៅពីនោះ ​សូម​ឲ្យ​ក្រុមការងារ​ថ្នាក់​ជាតិ ​និង​ការងារ​មូលដ្ឋាន សហការ​គ្នា​ស្នើ​សុំ​គម្រោង​នានា​មក​ធ្វើ​ក្នុង​ខេត្ត​របស់​ខ្លួន ​ព្រោះថា​គម្រោង​អភិវឌ្ឍន៍​នីមួយ​មិនមែន​ចេះតែ​ឲ្យ​មក​ខេត្ត​ងាយៗ​នោះ​ទេ​ ទាល់តែ​យើង​ស្នើសុំ​។​ ម្យ៉ាងទៀត ​ចំពោះ​ការ​បើក​វេទិកា​សាធារណ​លើកទីមួយ​ ត្រូវ​ទទួល​យក​សំណូមពរ​របស់​ពលរដ្ឋ​ ហើយ​ដោះស្រាយ​ឲ្យ​បាន​នៅ​ពេល​ធ្វើ​លើក​ទី​២​ ដើម្បី​បង្កើន​ជំនឿ​ទុក​ចិត្ត​ពី​សំណាក់​ពលរដ្ឋ​មក​លើ​រដ្ឋាភិបាល​។ ​មិន​ថែម​តែប៉ុណ្ណោះ ​ត្រូវ​រួមសុខ​រួម​ទុក្ខ​ជាមួយ​ពួកគាត់​ជាពិសេស​ពលរដ្ឋ​ដែល​កំពុង​ខ្វះ​លទ្ធភាព​ធ្វើ៕​

ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ ​ត្រូវ​ធ្វើ​អ្វី​ដែល​ពលរដ្ឋ​ត្រូវការ​
ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ ​ត្រូវ​ធ្វើ​អ្វី​ដែល​ពលរដ្ឋ​ត្រូវការ​

ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ ​ត្រូវ​ធ្វើ​អ្វី​ដែល​ពលរដ្ឋ​ត្រូវការ​

ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ ​ត្រូវ​ធ្វើ​អ្វី​ដែល​ពលរដ្ឋ​ត្រូវការ​