ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​



ភ្នំពេញ ​៖ កម្លាំង​ល្បាត​នគរបាល​ប៉ុស្តិ៍​បឹងកក់​ទី​២ និង​កម្លាំង​កង​អន្តរាគមន៍​ពិសេស​របស់​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ នៅពេល​រកឃើញ​ថ្នាំញៀន​មួយចំនួន​នៅជាប់​ខ្លួន​។

ជនសង្ស័យ​២​នាក់​ខាង​លើ ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ ឆ្លង​ចូល​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​រថភ្លើង​ក្រុម​ទី​១០៦ ភូមិ​២៣ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។​

មន្ត្រី​ប៉ូលិស​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ​ គឺ​កម្លាំង​ល្បាត​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​២ និង​កម្លាំង​កង​អន្តរាគមន៍​ពិសេស​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ល្បាត​នៅក្នុង​អាណាចក្រ​ខណ្ឌ​ខាងលើ ហើយក៏​បាន​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​គួរ​ឲ្យ​សង្ស័យ ទើប​ហៅ​ឲ្យ​ឈប់​ធ្វើការ​ត្រួតពិនិត្យ​ ក៏​ស្រាប់តែ​ឃើញ​ថ្នាំញៀន​នៅជាប់​ខ្លួន​១​កញ្ចប់​តែម្តង​។​

ជនសង្ស័យ​ទី​១​-ឈ្មោះ​ ហុក ចឹ​ម ហៅ ទឺ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ មុខរបរ​បើក​រថយន្ត​ដឹក​ស៊ីម៉ងត៍ មាន​ទីលំនៅ​ផ្ទះ​ជួល ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ (​អ្នក​ចូល​ទិញ​)​។ ទី​២-ឈ្មោះ ខួ​ន សុខ​ខេង ហៅ​ខេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បើក​រថយន្ត​ដឹក​ក្រណាត់ មាន​ទីលំនៅ​ផ្ទះជួល ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​ក្នុងការ​ឃាត់ខ្លួន​នេះ​ ប៉ូលិស​ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា​០១​កូន​ថង់​តូច​ សង្ស័យ​ជា​សារធាតុ​ញៀន​។ ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CY-3033 លេខ​តួ និង​លេខ​ម៉ាស៊ីន​9177593។​

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​