អនុប្រធាន​ទី​២​រដ្ឋសភា​ នាំ​យក​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ប្រគេន​ដល់​វត្ត​ចំនួន​១០​ក្នុង​ខេត្ត​កំពង់ធំ

អនុប្រធាន​ទី​២​រដ្ឋសភា​ នាំ​យក​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ប្រគេន​ដល់​វត្ត​ចំនួន​១០​ក្នុង​ខេត្ត​កំពង់ធំ



កំពង់ធំ​ ៖ ​លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អម​ដំណើរ​ដោយ​អ្នកតំណាងរាស្ត្រ ទីប្រឹក្សា នាយក​ខុទ្ទកាល័យ មន្ត្រី​ខុទ្ទកាល័យ ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រីរាជការ​ក្រសួង​ស្ថាប័ន​នានា កាលពី​ថ្ងៃ​១១ ខែ​កក្កដា ឆ្នាំ​២០១៦ បាន​នាំ​យក​ទៀន​ព្រះវស្សា និង​ទេយ្យទាន​មួយ​ចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំនួន ១០ ក្នុង​ខេត្តកំពង់ធំ។

មានមតិ​សំណេះសំណាល​ទៅកាន់​ពុទ្ធបរិស័ទ​លោក បណ្ឌិត ងួន ញ៉ិល បាន​កោតសរសើរ​ចំពោះ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​សប្បុរសជន​ជិត​ឆ្ងាយ ដែល​បាន​ខិតខំ​រួម​សហការ​សាមគ្គី​គ្នា​ក្នុង​ការ​កសាង​ទី​អារាម​នានា​ក្នុង​ខេត្ត​កំពង់ធំ​ឲ្យ​មានការ​រីកចម្រើន ដែល​ចាត់ទុកថា​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុងការ​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ។ លោក​បណ្ឌិត​បាន​បន្ត​ថា ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩​រហូត​មក​ទល់​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​វិស័យ​ព្រះពុទ្ធសាសនា និង​បាន​ខិតខំ​ស្តារ និង​កសាង​ឡើងវិញ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បម្រើ​ឲ្យ​វិស័យ​ពុទ្ធចក្រ មានដូចជា​ព្រះវិហារ ឧបដ្ឋានសាលា កុដិ​ក៏ដូចជា​សមិទ្ធផល​ផ្សេងៗ​ជាច្រើន​ទៀត សំដៅ​លើកកម្ពស់​ព្រះពុទ្ធសាសនា ដែល​ជា​សាសនា​របស់​រដ្ឋ។

ក្នុង​ឱកាស​នេះ​ដែរ​លោក​បណ្ឌិត​អនុប្រធាន​ទី​២​រដ្ឋសភា បាន​នាំ​យក​ទៀន​ព្រះវស្សា និង​ទេយ្យទាន ព្រមទាំង​សម្ភារៈ​បរិក្ខារ​ប្រគេន​ព្រះសង្ឃ ដែល​កំពុង​គង់​ចាំ​ព្រះវស្សា​តាម​បណ្តា​វត្ត​នានា​ចំនួន ១០ វត្ត​ក្នុង​ខេត្តកំពង់ធំ ក្នុងនោះ​មាន​វត្ត​កំពង់ធំ​ទទួល​បាន​ទៀន​ព្រះវស្សា​ធុន​ធំ មាន​បាយសី ១​គូ មី​៣​កេស ទឹកត្រី​៣​យួរ ទឹកស៊ីអ៊ីវ​៣​យួរ ស្ករស​៥​គីឡូក្រាម កាហ្វេ​១​គីឡូក្រាម​ ទឹកដោះគោ​១០​កំប៉ុង​ តែ​១​គីឡូក្រាម ឆៃប៉ូវ​២​គីឡូក្រាម​ទឹក​សុទ្ធ​៤​កេស ទឹកក្រូច​៦​ដប​ធូប​១​ដុំ​ អង្ករ​២០០​គីឡូក្រាម​ និង​បច្ច័យ​សម្រាប់​ចូល​ព្រះវស្សា​២​លាន​រៀល និង​ប្រគេន​ថ្វាយ​ព្រះ​មេគណ​ខេត្ត​បច្ច័យ​៤០​ម៉ឺន​រៀល និង​បណ្ដា វត្ត​ជា​ព្រះ​អនុគណ​ស្រុក ទទួល​បាន​ទៀន​ព្រះវស្សា​ធុន​ធំ ​មាន​ក្បាច់​១​គូ​ មី​៣​កេស​ទឹកត្រី​៣​យួរ ទឹកស៊ីអ៊ីវ​៣​យួរ ស្ករស​៥​គីឡូ ក្រាម កាហ្វេ​១​គីឡូក្រាម​ទឹកដោះគោ​១០​កំប៉ុង តែ​១​គីឡូក្រាម​ ឆៃប៉ូវ​២​គីឡូក្រាម ទឹក​សុទ្ធ​៤​កេស​ទឹក​ក្រូច ៦​ដប ធូប​១​ដុំ អង្ករ​១០០​គីឡូក្រាម និង​បច្ច័យ​សម្រាប់​ចូល​ព្រះវស្សា​ចំនួន ១​លាន​រៀល ប្រគេន​បច្ច័យ ដល់​ចៅអធិការ​វត្ត​ទាំង ៨ ក្នុង​មួយ​វត្តៗ​២០​ម៉ឺន​រៀល​។

ចំណែក​វត្ត​ត្រពាំង​ជ្រៃ​ទទួលបាន​ទៀន​ព្រះវស្សា​ធុន​ធំ​មាន​ក្បាច់ ​១​គូ​ មី​៣​កេស ទឹកត្រី​៣​យួរ ទឹកស៊ីអ៊ីវ​៣​យួរ ស្ករស​៥​គីឡូក្រាម​កាហ្វេ​១​គីឡូ ក្រាម​ទឹកដោះគោ ១០​កំប៉ុង តែ​១​គីឡូក្រាម ឆៃប៉ូវ​២​គីឡូក្រាម​ទឹក​សុទ្ធ ៤​កេស ទឹកក្រូច ៦​ដប ធូប​១​ដុំ អង្ករ​១០០​គីឡូក្រាម និង​បច្ច័យ​សម្រាប់​ចូល​ព្រះវស្សា ៨០ ម៉ឺន​រៀល និង​ប្រគេន​ព្រះចៅ​អធិការ​វត្ត ១៥​​ម៉ឺន​រៀល និង​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​៨​អង្គ ក្នុង ១​អង្គ ២​ម៉ឺន​រៀល និង​ចែក​ជូន​លោកតា លោកយាយ​សរុប ១០០​នាក់ ក្នុង​វត្ត​ទាំង​១០​ក្នុង​ម្នាក់ៗ​ទទួល​ក្រណាត់​ស ១​ដុំ និង​ថវិកា​២​​ម៉ឺន​រៀល៕

អនុប្រធាន​ទី​២​រដ្ឋសភា​ នាំ​យក​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ប្រគេន​ដល់​វត្ត​ចំនួន​១០​ក្នុង​ខេត្ត​កំពង់ធំ

អនុប្រធាន​ទី​២​រដ្ឋសភា​ នាំ​យក​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ប្រគេន​ដល់​វត្ត​ចំនួន​១០​ក្នុង​ខេត្ត​កំពង់ធំ