ស្ត្រី​មេខ្យល់​ម្នាក់​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ពាក់ព័ន្ធ​ករណី​បំផុស​ពលរដ្ឋ​ចាប់ដី​ដោយ​ខុសច្បាប់​

ស្ត្រី​មេខ្យល់​ម្នាក់​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ពាក់ព័ន្ធ​ករណី​បំផុស​ពលរដ្ឋ​ចាប់ដី​ដោយ​ខុសច្បាប់​

ស្ទឹងត្រែង ៖​ ស្ត្រី​ម្នាក់​ដែល​គេ​ដឹង​ថា​ជា​មេខ្យល់ បាន​នាំ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​រយ​គ្រួសារ​មក​បោះតង់​លើ​ដី​ក្រុមហ៊ុន​ជាច្រើនលើក​មក​ហើយ បង្ក​ភាព​អនាធិបតេយ្យ ធ្វើ​ឲ្យ​អាជ្ញាធរ​ពិបាក​ក្នុង​ការ​ដោះស្រាយ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ស្ទឹងត្រែង សហការ​ជាមួយ​នគរបាល​ខេត្ត​មណ្ឌល​គិរី​ធ្វើការ​ឃាត់ខ្លួន​ កាលពី​ល្ងាច​ថ្ងៃ​ទី​១១​ ខែ​កក្កដា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧៨A ព្រំ​ប្រទល់​ជ្រោ​យ​មណ្ឌលគីរី និង​ខេត្ត​ស្ទឹងត្រែង ស្ថិត​ក្នុង​ភូមិរ​វាក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក​ ខេត្ត​មណ្ឌល​គិរី។

ស្ត្រី​ រិត វ​ណ្ណី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ នៅមុន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​និយាយ​ថា​ ពួកគាត់​មិនដឹងថា​ដី​នេះ​ជា​ទឹកដី​ខេត្ត​មណ្ឌលគីរី​ទេ ស្មាន​តែ​ដី​ខេត្ត​ស្ទឹងត្រែង ហើយ​ពួកគាត់​បាន​មក​រស់នៅ​តាំងពី​ឆ្នាំ​២០០៩ ព្រមទាំង​បាន​ដាំ​ដំណាំ​កសិកម្ម​ទៀត​ផង​។

ស្ត្រី​រូប​នោះ​បន្ត​ថា ​ក្រោយមក​អាជ្ញាធរ​បាន​ចុះ​មក​ស្រង​ស្ថិតិ ថា​នឹង​រក​ដី​ឲ្យ​ពួកគាត់ សូម​ឲ្យ​បង​ប្អូន​ចាក​ចេញពី​ទីនេះ រហូតមកដល់​ពេលនេះ នៅ​មិនទាន់បាន ​ក៏​ពួកគាត់​នាំគ្នា​មក​ចាប់ដី​នេះ​វិញ​។

លោក ​លី​ ថា​ញ់​សាង ​តំណាង​ក្រុមហ៊ុន​ ផេ​ស៊ី​ហ្វិ​ច​(​ភើ​ល​)​ បាន​លើក​ឡើង​ថា​ ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​មាន​ជិត​១​ម៉ឺន​ហិកតា រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​បាន​ធ្វើ​ការ​ដាំដុះ​ដំណាំ​កៅស៊ូ​បាន​ជាង​៣​ពាន់​ហិកតា ហើយ​ការដែល​ពួកគាត់​មក​ចាប់ដី​នេះ លោក​យល់ថា​គឺជា​រឿង​ខុសច្បាប់​។​ ដី​នេះ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ចឹ​ង​ក្រុមហ៊ុន​មាន​ផែន​ការ​ដាំដុះ ចាត់ចែង​តាម​ម៉ែត្រការ៉េ ទៅតាម​ក្រសួងកសិកម្ម​ត្រឹមត្រូវ ហើយ​ពួក​គាត់​នាំគ្នា​ចាប់ដី​ក្រុមហ៊ុន​ចឹ​ង ​គោល​បំណង​ក្រុមហ៊ុន​ស្នើ​ឲ្យ​អាជ្ញាធរ​ចុះ​មក​ជួយ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។​

លោក ​នុត​ បឿន ​អភិបាលរង​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹង​ដែរ​ថា ​ក្រោយពី​មាន​តំណាង​ក្រុមហ៊ុន​ស្នើសុំ ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​មក​ពិនិត្យមើល ​និង​បាន​ធ្វើ​ការ​ពន្យល់​ណែនាំ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ថា ​ដី​នេះ​ជា​ដី​របស់​ក្រុមហ៊ុន​មាន​ច្បាប់​ចេញ​(​ស ជ ណ​)​ដោយ​រាជរដ្ឋាភិបាល​ត្រឹម​ត្រូវ អញ្ចឹង​បងប្អូន​ដែល​មក​ចាប់ដី​នេះ បើសិនជា​គ្មាន​ដី​ពិតប្រាកដ សូម​បងប្អូន​ត្រឡប់​ទៅកាន់​ស្រុក​វិញ ធ្វើ​លិខិត​ពី​អាជ្ញាធរ​មូលដ្ឋាន​ស្នើសុំ​មក​អាជ្ញាធរ​ខេត្ត​មណ្ឌលគីរី ដើម្បី​សុំ​ដី​សង្គមកិច្ច​សម្រាប់​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដី​ពិតប្រាកដ។​ លោក​អភិបាលរង​បាន​បន្ត​ទៀត​ថា ​នៅ​ក្នុង​ពេល​ពន្យល់​ណែនាំ ​បងប្អូន​ដែល​មិន​ដឹង​ចេះតែ​ជឿ​តាម​មេខ្យល់​បាន​ព្រម​វិលត្រឡប់​ទៅវិញ​។​

ដោយឡែក ​មេខ្យល់​ រួម​នឹង​បក្សពួក​មួយ​ចំនួន​នៅតែ​តវ៉ា​ទាមទារ​នៅ​ទី​នេះ​មិន​ព្រម​ចាកចេញ​ទេ ទោះ​លោក​សំណូមពរ​ឲ្យ​ចាកចេញ រក​កន្លែង​សុវត្ថិភាព​ដើម្បី​ងាយស្រួល​ក្នុង​ការ​ការពារ​ជូន​ពួក​គាត់​ក៏ដោយ​។

ដោយសារតែ​ការណែនាំ​មិន​ស្តាប់ លោក​បាន​ឲ្យ​កម្លាំង​ដក​បង្គោល​តង់​ចេញ ប្រើ​វិធានការ​ជំនាញ​កំណត់​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ខាងលើ ​ត្រូវ​ចាក​ចេញពី​ទីនេះ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ សន្តិ​សុខ​ជូន​ប្រជាពលរដ្ឋ​ដែល​គាត់​មិន​ដឹង​អី​ជឿ​តាម​មេខ្យល់។​

លោក​ សូ សុវណ្ណ ស្នងការ​រង​ខេត្ត​មណ្ឌលគិរី​បាន​បញ្ជាក់​ថា ​ស្ត្រី​ឈ្មោះ ​រិត ​វ​ណ្ណី រូប​នេះ តែងតែ​បំផុស​ប្រជាពលរដ្ឋ​មក​ទីនេះ បី​បួន​លើក​រួចមកហើយ ហើយក៏​ធ្លាប់​តុលាការ​ខេត្ត​មណ្ឌលគិរី កោះហៅ​ឲ្យ​ចូល​បំភ្លឺ​លើ​ករណី​នេះ​ដែរ​។ ​តែ​រហូត​​ពេល​នេះ មេខ្យល់​បាន​នាំ​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ឡើង បង្ក​ភាព​អសន្តិសុខ​ដល់​សង្គម​ទៀត​ផង​។​ លោក​ស្នងការ​រង​បន្ត​ថា​ ក្រោយពី​ប្រជាពលរដ្ឋ​ដឹង​ថា​ស្ត្រី​រូប​នោះ​ជា​មេខ្យល់ ​ពួកគេ​បាន​នាំ​គ្នា​វិលត្រឡប់​ទៅវិញ​អស់​ សល់​តែ​បក្សពួក​គេ​ប៉ុណ្ណោះ​។​

ក្រោយ​ដឹង​ថា​សមត្ថកិច្ច​ឃាត់ខ្លួន គេ​ក៏បាន​ប្ដូរ​ខោអាវ ដើម្បី​គេចខ្លួន​ពី​សមត្ថកិច្ច ខណៈស្ត្រី​រូប​នោះ​កំពុង​ជិះ​គោយន្ត​បន្លំ​ខ្លួន​ជាមួយ​ប្រជាពលរដ្ឋ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ទាំង​២​ខេត្ត​សហការ​គ្នា​ចាប់​ឃាត់ខ្លួន​ និង​បាន​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕