សិល្បករខ្មែរនិយាយទាំងរឿងអាជីព និងជីវិតឯកជនតាមរយៈ PNN

ភ្នំពេញ៖ សិល្បករខ្មែរគ្រប់ទម្រង់សុទ្ធតែធ្លាប់ បាននិយាយទៅកាន់ អ្នកគាំទ្ររបស់ខ្លួនពីស្ថានភាពអាជីព ជោគជ័យ ឧបសគ្គ ជីវភាព បញ្ហាចម្រូងចម្រាស និងជីវិតឯកជនតាមរយៈស្ថានីយទូរទស្សន៍ ភីអិនអិន។

ក្រោយដំណើរការផ្សាយជាផ្លូវការបានមួយឆ្នាំពេញ គឺចាប់តាំងពីថ្ងៃទី ១១ខែ កក្កដាឆ្នាំ២០១៥មក ភីអិនអិន ទទួលបានការគាំទ្រខ្លាំងក្នុងការរាយការណ៍ពីព្រឹត្តិការណ៍សិល្បៈ និងជោគជ័យធំៗរបស់សិល្បករខ្មែរ នៅក្នុងនោះភីអិនអិន ក៏ត្រូវបានសិល្បករចាត់ទុកជាស្ថាប័នឯករាជ្យ ដែលផ្សាយចេញនូវព័ត៌មានសិល្បៈប្រកបដោយវិជ្ជាជីវៈ។
កត្តាទាំងនេះហើយ ដែលបានផ្ដល់ទំនុកចិត្តដល់ អ្នកទស្សនាលើរាល់ព័ត៌មានដែលភីអិនអិន ផ្សាយចេញជុំវិញរឿងរ៉ាវក្នុងឧស្សាហកម្ម កម្សាន្តនៅកម្ពុជា រាប់បញ្ចូលទាំងរឿងជីវិតឯកជនរបស់តារា និងបុគ្គលល្បីៗក្នុងវិស័យនេះផងដែរ។

ទន្ទឹមនឹងគ្នានេះ សិល្បករ និងបុគ្គលពាក់ព័ន្ធតែងមានទំនុកចិត្តក្នុង ការលាតត្រដាងពីជីវិតសិល្បៈ និងជីវិតឯកជនតាមរយៈកម្មវិធីព័ត៌មានសិល្បៈរបស់ភីអិនអិន។
ទូរទស្សនិកជនក៏បានទស្សនា ព្រឹត្តិការណ៍សិល្បៈ និងការបង្ហាញម៉ូតធំៗ តំបន់ទេសចរណ៍ជាច្រើននៅកម្ពុជា តាមរយៈកម្មវិធីព័ត៌មានកម្សាន្តរបស់ភីអិនអិនដែលមានផ្សាយជូនទស្សនានៅក្នុងកម្មវិធីព័ត៌មាន «កម្ពុជាល្ងាចនេះ» រៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង៧ ដល់៨យប់ និងនៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង១១ ដល់១១:៣០ នាទីថ្ងៃត្រង់។
លើសពីការរាយការណ៍ និងផ្សាយជូនព័ត៌មាននៅក្នុងឧស្សាហកម្មនេះ ភីអិនអិន បានរួមចំណែកបំផុស និងជំរុញវិស័យសិល្បៈដោយបានបង្កើតកម្មវិធីកំពូលតារា ឬ Super Star រហូតស្វែងរកឃើញជយលាភីដែលមានទេពកោសល្យសិល្បៈ ហើយបច្ចុប្បន្នតាមរយៈកម្មវិធីនេះ ម្ចាស់ជយលាភីកំពុងពង្រឹងអាជីពរបស់ខ្លួនលើវិថីសិល្បៈ។

ដោយឈរលើគោលការណ៍ពង្រឹង និងជំរុញការផលិតនៅក្នុងស្រុក និងស្របទៅតាមការណែនាំរបស់ក្រសួងព័ត៌មាន ដែលតម្រូវអោយគ្រប់ស្ថានីយ៍ចាក់ផ្សាយតែភាពយន្ត និងកម្មវិធី ផលិតក្នុងស្រុក នៅក្នុងម៉ោងមាសផងនោះ ភីអិនអិន បានឈានមុខគេក្នុងការផលិតកម្មវិធីកម្សាន្ត និងជីវិតពិត ដែលមានរហូតដល់ទៅ១៥កម្មវិធីកំពុងចាក់ផ្សាយជូនទស្សនាជារៀងរាល់ថ្ងៃ។

ស្របពេលជាមួយគ្នានេះដែរស្ថានីយទូរទស្សន៍ថ្មី និងទំនើបបំផុតនៅកម្ពុជានេះ ក៏បានយកចិត្តទុកដាក់ លើការផលិតភាពយន្ត និងភាពយន្តភាគទូរទស្សន៍ ដោយបានផ្ដល់ទុនផលិតយ៉ាងសន្ធឹកសន្ធាប់ដល់ផលិតករខ្មែរ ដើម្បីលើកកំពស់គុណភាពភាពយន្តខ្មែរ និងបំពេញតម្រូវ ការកម្សាន្តរបស់ពលរដ្ឋកម្ពុជា។ ខែ្សភាពយន្តភាគខ្មែរដំបូងនឹងចាក់ផ្សាយនៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិននៅដើមខែកញ្ញា ខាងមុខនេះ៕
ទូរទស្សនិកជនអាចតាមដានព័ត៌មានសិល្បៈ និងកំសាន្តរបស់ភីអិនអិនតាមរយៈអាសយដ្ឋានទំព័រហ្វេសប៊ុក៖ 
www.facebook.com/PNN-Entertainment-News   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload