​ឃាតករ​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី ឈ្មោះ «​ជួប សម្លាប់​»​ជា​នរណា​?

​ឃាតករ​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី ឈ្មោះ «​ជួប សម្លាប់​»​ជា​នរណា​?

រាជធានី​ភ្នំពេញ : ក្រោយ​ហេតុការណ៍​នៃ​ការបាញ់សម្លាប់ អ្នកវិភាគ​សង្គម​និង​អ្នកស្រាវជ្រាវ​សង្គម លោក កែម ឡី បណ្តាញ​សង្គម និង​បណ្តាញសារព័ត៌មាន​ហាក់​មានការ​ចាប់អារម្មណ៍​ ជាខ្លាំង​។ ក្នុងនោះដែរ ឃាតករ​ដែល​ត្រូវបាន​សមត្ថកិច្ច​បាន​នោះ ហើយ​បាន​អះអាងថា ខ្លួន​ជា​អ្នក​បាន​បាញ់សម្លាប់ ព្រោះតែ​ជំពាក់​លុយ​មិន​សង​។ ខាងក្រោម​នេះ​ជា​ជីវប្រវត្តិ​ខ្លះៗ​របស់​ឃាតករ​រហ័ស្ស​មាន “​ជួប សម្លាប់”​។​

ឃាតករ​ដាក់ឈ្មោះ​ខ្លួនឯង​ថា «​ជួប សម្លាប់​» ឈ្មោះ ពិត អឿ​ត​អាង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ទីលំនៅ​កំណើត​ភូមិ​ទន្លេ​សរ ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប​។ ម្តាយ​ឈ្មោះ ឯម តាប់ និង​ឪពុក​ឈ្មោះ អឿ​ត អាយុ​៦៤​ឆ្នាំ​។

​ឃាតករ​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី ឈ្មោះ «​ជួប សម្លាប់​»​ជា​នរណា​?

តាម​ការស្រាវជ្រាវ​បឋម​របស់​សមត្ថកិច្ច​បង្ហាញថា ប្រវត្តិ​របស់​ឈ្មោះ អឿ​ត អាង នៅ​ឆ្នាំ ២០១១ ឈ្មោះ អឿង អាង បាន​ប្រពន្ធ​ឈ្មោះ យ៉ាង យឿ​ង នៅ​ភូមិ​ល្បើក ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ មុខរបរ ទៅរក​ស៊ី​នៅ​ប្រទេស​ថៃ និង​មាន​កូនស្រី​ម្នាក់​។ នៅ​ឆ្នាំ​២០១២ លែងលះ​ជាមួយ​ប្រពន្ធ​។ នៅ​ឆ្នាំ​២០១៣ ចូល​បួស​ជា​ព្រះសង្ឃ នៅ​វត្ត​ប្រាសាទ​ធ្នង់ (​វត្ត​ក្រឡាញ់​) ឃុំ​តា​សោម ស្រុក​អង្គរជុំ ហើយ​នៅ​វត្ត​ប្រាសាទ​ធ្នង់ បាន​ប្រហែល​ជិត​១​ឆ្នាំ បាន​ផ្លាស់​ទៅ​នៅ​អាស្រម វត្ត​កំបោរ ស្ថិតនៅ​ភូមិ​កំបោរ ឃុំ​ស្វាយស ស្រុក​វ៉ារិន​។​

​ឃាតករ​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី ឈ្មោះ «​ជួប សម្លាប់​»​ជា​នរណា​?

​នៅ​ឆ្នាំ​២០១៤ លោកសង្ឃ​អង្គ​នេះ​បាន​ផ្លាស់​ទៅ​នៅ​អាស្រម​ពើង​តា​នា​ន់​វិញ​ម្តង ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​។ នៅ​ឆ្នាំ​២០១៥ លោកសង្ឃ​មាន​បញ្ហា​ក្នុង​អាស្រម​ពើង​តា​នា​ន់​នោះ​ក៏​សឹក​។ បន្ទាប់ពី​សឹក​រួច ក៏​ចូល​ធ្វើជា​ក្រុម​អង្គការ​បរិស្ថាន ជាមួយ​លោក ទេព ពេជ្រ នៅ​ក្រុង​បាត់ដំបង បាន​ឈរជើង​ធ្វើការ​នៅ​ស្រុក​អង្គរជុំ​។ នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៦ ក៏បាន​ប្រពន្ធ​ថ្មី​មួយទៀត​ឈ្មោះ ហឿ​ម ហ៊ត់ នៅ​ភូមិ​នគរ​ភាស ស្រុក​អង្គរជុំ មុខរបរ​លក់​ចាហួយ​ក្នុងភូមិ​។​

​ឃាតករ​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី ឈ្មោះ «​ជួប សម្លាប់​»​ជា​នរណា​?

​នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៦ គាត់​បាន​ប្រាប់​ប្រពន្ធ​ថា ទៅធ្វើ​ការ​នៅ​ភ្នំពេញ រហូតមកដល់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ក៏បាន​ឃើញ​មាន​ព័ត៌មាន​ករណី​ឃាតកម្ម​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី ហើយក៏​បានឃើញ​រូបភាព​ជនសង្ស័យ​តាម​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក និង​បាន​ពិនិត្យឃើញថា ជនសង្ស័យ​នៅក្នុង​រូបភាព​នោះ ពិតជា​ឈ្មោះ អឿ​ត អាង រស់នៅ​មូលដ្ឋាន​ស្រុក​អង្គរជុំ​ពិតប្រាកដ​មែន​។​

គួរ​បញ្ជាក់ថា ឃាតករ​បាញ់សម្លាប់​លោក កែម ឡី អាយុ​៤២​ឆ្នាំ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា នៅក្នុង​ស្តារ​ម៉ា​ត ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ក្បែរ​ស្តុ​ប​បូក​គោក នៅតាម​បណ្ដោយ​មហា​វិធី​ព្រះមុនីវង្ស កែង​វិថី​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ហើយ​ខណៈនោះ សមត្ថកិច្ច​បានចេញ​អន្តរាគមន៍​ចាប់​ឃាតករ​ខាងលើនេះ​ភ្លាមៗ​ផងដែរ​៕

​ឃាតករ​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី ឈ្មោះ «​ជួប សម្លាប់​»​ជា​នរណា​?