អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ទាមទារ​ឲ្យ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​លោក កែម ឡី​ និពន្ធដោយ : ថ្មីៗ       July-12-2016, 12:49 pm         695

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ទាមទារ​ឲ្យ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​លោក កែម ឡី​លោក Charles Santiago សមាជិកសភា​ម៉ាឡេស៊ី ក្នុងនាម​ជា​ប្រធាន​អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​ការពារ​សិទ្ធិមនុស្សលោក Charles Santiago សមាជិកសភា​ម៉ាឡេស៊ី ក្នុងនាម​ជា​ប្រធាន​អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​ការពារ​សិទ្ធិមនុស្ស (Asean Parlamentarians For Human Rights/APHR)  បានចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​លោក កែម ឡី អ្នកវិភាគ​នយោបាយ​ដ៏​សំខាន់​មួយរូប​នៅ​កម្ពុជា​។​

​ប្រធាន APHR បាន​សរស​រថា អំពើ​ឃាតកម្ម​លើ​លោក កែម ឡី គឺជា​សោកនាដកម្ម​ដ៏​រន្ធត់​មួយ​សម្រាប់​កម្ពុជា ក៏ដូចជា​តំបន់​អាស៊ាន​ទាំងមូល​។ លោក Charles Santiago បាន​កត់សម្គាល់ថា លោក កែម ឡី ជា​បុគ្គល​ដើម្បី​គណនីភាព និង​ប្រជាធិបតេយ្យ​មូលដ្ឋាន ហើយ​លោក​មិន​ខ្លាច​ការតវ៉ា​ដើម្បី​ការពារ​អ្វី​ដែលជា​ភាពត្រឹមត្រូវ​។​

APHR បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ជំរុញ​ការស៊ើបអង្កេត​បន្ទាន់​មួយ​ប្រកបដោយ​ឯករាជ្យ ចំពោះ​អំពើ​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​នេះ ដែល​ធានាបាន​នូវ​យុត្តិធម៌​ពិតប្រាកដ និង​មិន​លម្អៀង​៕