៣ថ្ងៃទៀត សវនា​ការ​កាត់​ទោស​ឧកញ៉ា ថោង សារ៉ាត់

រាជធានី​ភ្នំពេញ ៖ ប្រភព​ច្បាស់​ការណ៍​ពី​សាលាដំបូង​រាជធានី​បានឱ្យ​ដឹង​ថា ថ្ងៃ​ទី​១៥ កក្កដា នេះ លោក​ថោ​ង សា​រ៉ាត់ មាន​គោរម​ងារ​​ជា​ឧកញ៉ា​កន្លង​មក​នោះ ដែល​កំពុង​ជាប់ចោទ ​ជា​អ្នក​នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ត្រូវ​ឡើង​ជ្រុ​ញ​ហើយ (​កាត់​ទោស​) ។

កន្លង​មក និង​ថ្មី​ៗ​នេះ មេខ្លោង​ជាប់ចោទ ថោ​ង សា​រ៉ាត់ ដែល​ត្រូវ​ដាក់​ឱ្យ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​.​ស មិនសូវ​បាន​ដេក​នៅ​ពន្ធនាគារ​ទេ គឺ​បាន​ដេក​បន្ទប់​ពិសេស​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ដែល​សង្ស័យ​ថា «​គុក​មិន​ឱ្យ​គាត់​ដេក​ទេ​» ។  មតិ​នានា​និយាយ​ថា អ្នកមាន​ទោះបី​ជាប់គុក ក៏​គុក​មិន​ឱ្យ​ដេក​ដែរ ។

ប្រ​ភពពី​មន្ទីរពេទ្យ​រុ​ស្ស៊ី​និយាយ​ថា ភ្ញៀវ​សំណង់​មាន​មេការ​សំណង់​៩៩៩ ដែល​នៅ​ជាប់​របង​មន្ទីរពេទ្យ​ចេញ​-​ចូល​ពិភាក្សា​ការងារ​សំណង់​បុរី រហូត​មាន​ចុះហត្ថលេខា​សម្រេច​ការងារ​ទៀត​ផង ។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ សន​វនា​ការ​ថ្ងៃ​ទី​១៥ កក្កដា នឹង​មក​ដល់ តើ​លទ្ធផល​យ៉ាងណា​នោះ គង់​នឹង​ដឹង​មិន​ខាន តាម​រយៈ​កោះ​សន្តិ​ភាព ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

សូម​រំលឹក​ឡើង​វិញ​ថា  បាន​កើតឡើង​កាល​វេលា​ម៉ោង​៧ និង​១៨​នាទី​យប់ ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ ពេល​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ពណ៌​ឈាម​ជ្រូក បំណង​ចូល​ទិញ​ផ្លែ​ឈើ នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ ឡោ តិច​សេង ស្ថិត​នៅ​ផ្លូវ​លេខ​២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។ ឃាតករ​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ចុះ​ពីលើ​ម៉ូតូ​ដើរ​សំដៅ​ទៅ​បាញ់​ជន​រង​គ្រោះ​មិន​ដក​ដៃ បាញ់​ហើយ​បាញ់​ទៀត បាញ់​ទាល់តែ​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ក្រាប​នៅ​ដី ឈាម​ហូរ​ជោគ​ខ្លួន​នៅ​ចំពោះ​មុខ​មហាជន ទើប​ជន​ដៃដល់​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុ​វត្តិភាព ។

មន្ត្រី​សាលាដំបូង​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​មាន​៥​នាក់ ១-​ឧកញ៉ា ថោ​ង សា​រ៉ាត់ អាយុ​៤៥​ឆ្នាំ​, ២-​ឈ្មោះ សៀង វាសនា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​, ៣-​ឈ្មោះ លី សៅ ហៅ វី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (២​នាក់​នេះ​ជាប់​ពាក់​ពន្ធ​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន​), ៤-​ឈ្មោះ​មាស សម្បត្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង ៥-​ឈ្មោះ កូយ ចាន់​ថុ​ល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (២​នាក់​នេះ​ជាប់​ពាក់​ពន្ធ​ពី​បទ សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​) ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

៣ថ្ងៃទៀត សវនា​ការ​កាត់​ទោស​ឧកញ៉ា ថោង សារ៉ាត់

៣ថ្ងៃទៀត សវនា​ការ​កាត់​ទោស​ឧកញ៉ា ថោង សារ៉ាត់

៣ថ្ងៃទៀត សវនា​ការ​កាត់​ទោស​ឧកញ៉ា ថោង សារ៉ាត់

៣ថ្ងៃទៀត សវនា​ការ​កាត់​ទោស​ឧកញ៉ា ថោង សារ៉ាត់