រឿងអាស្រូវផ្លូវភេទ! ព្រះសង្ឈមួយអង្គ លួចរស់នៅជាមួយស្រីស្នេហ៍ ក្នុងបន្ទប់ជួលជាង១ឆ្នាំ ទើបបែកការ ក្នុងខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ព្រះសង្ឃមួយអង្គ បានលួចស្នាក់នៅក្នុងបន្ទប់ជួល រួមភេទជាមួយស្រីសេ្នហ៍ជាង១ឆ្នាំ ទើបបែកការធ្វើឲ្យពុទ្ធបរិស័ទ មានការរិះគន់យ៉ាងខ្លាំង ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជាក់ស្តែង យកផ្សឹកនៅវត្តជម្ពូវ័នតែម្ដង នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោកមេភូមិអូដឹម បានឲ្យដឹងថា ព្រះសង្ឃមួយអង្គ ព្រះនាម ជា សុខុម ព្រះជន្ម៣០វស្សា បានបួសជាព្រះសង្ឃ នៅវត្តក្នុងភូមិទួលលាភ ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយបានមកប្រព្រឹត្តខុសធម៌វិន័យព្រះពុទ្ធសាសនា យ៉ាងធ្ងន់ធ្ងរ ជាពិសេសមានជាប់ជំពាក់នឹងរួម ស្នេហាមេត្រីភេទ ក្នុងបន្ទប់ជួលជាមួយនារីម្នាក់ឈ្មោះ ស្រី ឌី ហៅ អាឌី អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ខាងលើហើយព្រះសង្ឃ អង្គនេះ តែងតែនិមន្តចេញចូលវត្តជម្ពូវ័ន។

លោកមេភូមិ បានបន្តថា លោកបានតាមដានករណីនេះអស់រយៈពេលជាង១ឆ្នាំទៅហើយ យូរៗឃើញព្រះសង្ឃអង្គនោះចេញចូលម្តង នៅបន្ទប់ជួលនារីនោះ ដោយមិននឹកស្មានសោះថា លួចលាក់រស់នៅស្នេហាភេទជាមួយនឹងស្រីកំណាន់ យ៉ាងសប្បាយយ៉ាងនោះទេ។

ក្រោយពីរឿងអាស្រូវភេទរបស់ព្រះសង្ឃ ព្រះនាម ជា សុខុម អង្គនេះបានបែកធ្លាយ អាជ្ញាធរ ភូមិ-សង្កាត់សហការជាមួយសមត្ថកិច្ច មូលដ្ឋាន ឃាត់ខ្លួនព្រះសង្ឃ និងស្រីស្នេហ៍មកសួរនាំទាក់ទងនឹងរឿងលួចលាក់មានមេត្រីនេះ ភ្លាមៗដោយមានចូលរួមពីមន្ត្រី មន្ទីរធម្មការ ខណ្ឌ ព្រះចៅអធិការវត្តជម្ពូវ័ន បានទាក់ទងទៅព្រះអធិការវត្ត ដែលព្រះសង្ឃអង្គនេះគង់នៅនិមន្តមកផ្សឹកព្រះសង្ឃ អង្គនេះនៅវត្តជម្ពូវ័នតែម្ដង៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 កម្លាំងនគរបាលស្រុកសំរោង ខេត្តតាកែវ សហការជាមួយ មន្ទីរធម្មការ និងគណ:កម្មការវត្តប្រាង្គអណ្តែត ហៅវត្តរំលេច បានចុះទៅឃាត់ខ្លួន និងចាប់ផ្សឹកព្រះសង្ឃមួយអង្គ ក្រោយបានប្រព្រឹត្តខុស វិន័យសង្ឃ ដោយបានចាប់រំលោភនារីម្នាក់ ដែលមកបួសលាបំណន់ នៅក្នុងវត្ត រហូតសម្រេចបាន៣ដងត្រឹមរយ:ពេលប្រមាណ៣ម៉ោងប៉ុណ្ណោះ។

ការឃាត់ខ្លួន និងចាប់ផ្សឹកព្រះសង្ឃល្មោភកាមរូបនេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅវត្តរំលេច បន្ទាប់ពីទទួលបានពាក្យបណ្តឹងបស់នារីរងគ្រោះ ដែលព្រះសង្ឃ បានចាប់រំលោភនាងតាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦មកម្ល៉េះ។

មូលហេតុដែលនាងទើបតែប្តឹងសមត្ថកិច្ច ក៏ព្រោះតែខ្លាចការគំរាមសម្លាប់ចោលពីព្រះសង្ឃរូបនេះ តែម្តងក្រោយពេលចាប់រំលោភបានហើយនោះ។

មន្រ្តីនគរបាលមូលដ្ឋានស្រុកសំរោង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខៀវ សុផល អាយុ៣៧ឆ្នាំ ហៅចំរើន រស់នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ហើយទើបបួសជាសង្ឃបាន៥ខែប៉ុណ្ណោះ។ ដោយឡែកនារីរងគ្រោះ មានឈ្មោះ ន ស ភ អាយុ២១ឆ្នាំ រស់នៅឃុំបឹងត្រាញ់ខាងជើង ហើយបានទៅបួសលាបំណន់ នៅក្នុងវត្តរំលេច។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រឿងអាស្រូវផ្លូវភេទ! ព្រះសង្ឈមួយអង្គ លួចរស់នៅជាមួយស្រីស្នេហ៍ ក្នុងបន្ទប់ជួលជាង១ឆ្នាំ ទើបបែកការ ក្នុងខណ្ឌពោធិ៍សែនជ័យ

រឿងអាស្រូវផ្លូវភេទ! ព្រះសង្ឈមួយអង្គ លួចរស់នៅជាមួយស្រីស្នេហ៍ ក្នុងបន្ទប់ជួលជាង១ឆ្នាំ ទើបបែកការ ក្នុងខណ្ឌពោធិ៍សែនជ័យ