​សិង្ហបុរី​ ​ជួប​វិបត្តិ​ ​ខ្វះ​អ្នក​ជំនាញ​ ​IT​ ​

ភាព​ជឿន​លឿន​ស្ទើរ​គ្រប់​វិស័យ​ ​បាន​ធ្វើឲ្យ​សិង្ហបុរី​ក្លាយ​ជា​ ​ប្រទេស​ជឿនលឿន​បំផុត​ក្នុង​តំបន់​អាស៊ាន​ ​ហើយ​វិស័យ​អប់រំ​ប្រទេស​នេះ​ ​​តែង​តែ​ស្ថិត​ក្នុង​លំដាប់​កំពូល​របស់​ពិភពលោក​ ​។​

 

​សិង្ហបុរី​ ​ជួប​វិបត្តិ​ ​ខ្វះ​អ្នក​ជំនាញ​ ​IT​ ​

 

សង្កាត់ពាណិជ្ជកម្ម មួយ​ក្នុងប្រទេស សិង្ហបុរី

 

យ៉ាង​ណា​ ប្រទេស​នេះ​​កំពុង​ជួប​កង្វះ​ខាត​​អ្នក​ជំនាញ​​ផ្នែក​បច្ចេកវិទ្យា​ ខណៈ​ដែល​សិង្ហបុរី​ត្រូវ​ការ​អ្នក​ជំនាញ​បច្ចេកវិទ្យា​ ​ដល់​ ​៣០​ ​០០០​ ​នាក់​សម្រាប់​ឆ្នាំ​ ​២០២០​។

 

គ្រឹះស្ថាន​សិក្សា​របស់​ប្រទេស​​សិង្ហបុរី​ ​បាន​ឲ្យ​ដឹង​ថា​ ​មិន​មាន​សិស្ស​ច្រើន​ដែល​អាច​សិក្សា​ ​និង​ប្រឡង​បញ្ចប់​ការ​សិក្សា​ផ្នែក​បច្ចេកវិទ្យា​​ ​ហើយ​មាន​តែ​អ្នក​មាន​សមត្ថភាព​ខ្ពស់​ប៉ុណ្ណោះ​ ​ទើប​អាច​សម្រេច​បាន​។ ​យុវជន​ភាគ​ច្រើន​ចាប់​អារម្មណ៍​​មុខ​ជំនាញ​ផ្នែក​វិនិយោគ​និង​សេដ្ឋកិច្ច​​ដែល​​អាច​ទទួល​ប្រាក់​កម្រៃ​ខ្ពស់​ជាង។

 

មានការងារ​ចំនួន ១៥ ០០០ កន្លែង​ដែល​កំពុង​ស្វែង​រក​ ដូចជា​អ្នក​សរសេរ​កម្មវិធី​, សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​អ្នក​វិភាគ​ទិន្នន័យ​។  រដ្ឋាភិបាល​សិង្ហបុរី គ្រោង​ថវិកា​ប្រមាណ ៨០ លាន​ដុល្លារ​​ដើម្បី​ចំណាយ​លើ​ការ​បណ្តុះបណ្តាល​លើ​ជំនាញ​បច្ចេកទេស​សម្រាប់​បច្ចុប្បន្ន​និង​ថ្ងៃ​អនាគត។

 

រដ្ឋាភិបាល​សិង្ហបុរី​ក៏​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ ​សហគ្រាស​នានា​ ​មិន​ប្រើប្រាស់​អ្នក​ជំនាញ​បរទេស​ ​ហើយ​ត្រូវ​ផ្ដល់​អាទិភាព​ដល់​អ្នក​ជំនាញ​ក្នុង​ស្រុក​៕​

 

អាន​បន្ត​ ​៖​ ​ហេតុ​អ្វី​ ​​លើ​ទូរសព្ទ​ ​លេខ​បញ្ច្រាស​ពី​​ម៉ាស៊ីន​គិត​លេខ​?​

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​chinadailyasia